អាថ៌កំបាំង បញ្ចុះទម្ងន់ពុំស្ថិតនៅតែនឹងការគិតគូរល្អិតល្អន់បរិមាណកាឡូរី ស្រូបយកប្រចាំថ្ងៃប៉ុណ្ណោះទេ តែនៅពាក់ព័ន្ធជិតស្និទ្ធដល់ការជ្រើសរើសអាហារឈ្លាសវៃ ។ មានអាហារផ្ទុកកាឡូរីតិច, ថាមពលច្រើន តែពុំទាន់ប្រាកដបានជួយអ្នកបញ្ចុះទម្ងន់ ។ ផ្ទុយមកវិញ មានប្រភេទអាហារដែលអ្នកគិតថា មិនសមស្របសម្រាប់របបហូបតម បែរជាជំនួយដល់ការបញ្ចុះទម្ងន់លឿនជាង ។ អាហារ ៤ ប្រភេទខាងក្រោមនេះ ត្រូវបានចាត់ទុកជាអាហារមាស ជួយអ្នកបញ្ចុះខ្លាញ់ពោះជោគជ័យ ។
១- ត្រី៖
ប្រសិនរបបទទួលទានរបស់អ្នកខ្វះ Omega-3 -សារជាតិជីវជាតិមានច្រើននៅក្នុងត្រី, សរីរាង្គនឹងជួបបញ្ហាក្នុងការផលិត melatorin – អ័រម៉ូនសំខាន់ជួយឲ្យអ្នកគេងលក់ស្រួល ។ គេងមិនលក់ធ្វើឲ្យអ្នកមាននិន្នាការបរិភោគកំប៉ិកកំប៉ុកច្រើនជាង នៅពេលយប់ ។ ត្រីនៅសម្បូរប្រូតេអ៊ីន អាចបំពេញភាពឃ្លានរបស់អ្នក ។ បន្ថែមលើនោះ ទទួលទាន Omega-3 ច្រើន អាចបង្កើនសុខភាពសរសៃឈាមបេះដូង និងបន្ថយហានិភ័យកើតជំងឺសរសៃប្រសាទ ។
២-ពពួកគ្រាប់៖
ពពួក គ្រាប់ដូចជាអាល់ម៉ុន, ស្វាយចន្ទី, សណ្តែកដី… សម្បូរសារជាតិជីវជាតិ តែមិនបង្កការផ្តុំខ្លាញ់ ។ អ្នកអាចជ្រើសយកវាធ្វើជាអាហារសម្រន់, គួបផ្សំជាមួយផ្លែឈើ, យ៉ាអួ ក្នុងរបបហូបតមរបស់ខ្លួន ។
៣- ទឹកដោះគោ៖
មនុស្សជាច្រើន ភាន់ច្រឡំថា ទទួលទានទឹកដោះគោច្រើន ធ្វើឲ្យធាត់ ។ ប៉ុន្តែ ការស្រាវជ្រាវ១របស់អ្នកវិទ្យាសាស្ត្រអង់គ្លេស បង្ហាញថា ក្នុងចំណោមស្ត្រីជាង ១០០ នាក់ ក្នុងដំណាក់កាលមុនអស់រដូវ, ជាតិខ្លាញ់ បានថយចុះច្រើននៅអ្នកប្រើប្រាស់ពពួកអាហារសម្បូរកាល់ស្យូមបំផុត ។ ជាក់ស្តែងនោះ ក្នុង ១០០ មីលីក្រាម កាល់ស្យូម អាចបន្ថយបាន ១ សង់ទីម៉ែត្រ ខ្លាញ់ពោះ ។ ដើម្បីនឹងនរចិត្តជាង, ពេលបញ្ចុះទម្ងន់ អ្នកគួរជ្រើសយកទឹកដោះគោគ្មានជាតិខ្លាញ់ ។
៤- ផ្លែ Cherry៖
Cherry ពុំត្រឹមតែអាហារជួយឲ្យស្បែកស្អាតប៉ុណ្ណោះទេ តែនៅជួយបន្ថយខ្លាញ់ពោះដ៏ប្រសិទ្ធភាព ៕