ការសិក្សាថ្មីមួយរកឃើញថា វីតាមីន C អាចជួយប្រឆាំងនឹងមហារីកចុងពោះវៀនធំបាន។ វីតាមីន C ដែលមានក្នុងផ្លែក្រូចចំនួន៣០០ផ្លែ ត្រូវបានគេរកឃើញថាអាចសម្លាប់កោសិកាមហារីកចុងពោះវៀនធំបាន។ មហារីកប្រភេទនេះគឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលំដាប់ថ្នាក់ទី បីហើយក្នុងសហរដ្ឋអាមេរិក។ យ៉ាងហោចណាស់មានតែ ៥០ភាគរយនៃករណីប៉ុណ្ណោះដែលមានលក្ខណៈកាន់តែធ្ងន់ធ្ងរ និងមិនឆ្លើយតបនឹងការព្យាបាលដោយប្រើថ្នាំ។
វេជ្ជបណ្ឌិត Ronald Hunninghake អ្នកឯកទេសម្នាក់ខាងវីតាមីន C បានរកឃើញថា វីតាមីន C អាចព្យាបាលជំងឺមហារីកក៏ដោយ ក៏វាមិនអាចបញ្ឈប់មហារីកផ្សេងៗ។ គាត់បានចូលរួមជាមួយវេជ្ជបណ្ឌិត Hugh Riordan អស់រយៈពេល ២០ឆ្នាំមកហើយ ដើម្បីប្រមូលនូវការស្រាវជ្រាវអំពីការចាក់វីតាមីនC តាមសរសៃលើអ្នកជំងឺមហារីក។ បើការជំនាញរបស់គាត់គឺ ក្នុងពេលសិក្សាស្រាវជ្រាវតែមួយ ដែរ។
ការសិក្សាថ្មីមួយពី Weill Cornell Medicine ក្នុងទីក្រុង New York បានរកឃើញថា ស្ថិតក្នុងករណីទាំងនេះ វីតាមីន C ក្នុងកម្រិតខ្ពស់បង្កជាប្រតិកម្មអុកស៊ីតកម្មទៅលើកោសិកាមហារីក និងបញ្ឈប់ការលូតលាស់របស់ដុំសាច់មហារីក។ ជាទូទៅ វីតាមីន C អាចពង្រឹងដល់សុខភាពមនុស្សបានព្រោះតែឥទ្ធិពលអង់ទីអុកស៊ីដង់របស់វាដែលអាចបង្ការ ឬពន្យារពេលការខូចខាតរបស់កោសិកាបានមួយចំនួនដែរ។
ការសិក្សារកឃើញទៀតថា វាក៏ប្រហែលជាមានប្រយោជន៍ក្នុងការព្យាបាលជំងឺមហារីកោសិកាតម្រងនោម ប្លោកនោម និងលំពែងដែរ។ ប្រធាននៃការសិក្សានេះបាននិយាយថា ចំនួនវីតាមីន C ខ្ពស់ទំនងជាត្រូវចាក់តាមសរសៃវ៉ែន ព្រោះការលេបតាមមាត់គឺមិនមានការបឺតស្រូបចូលទៅក្នុងពោះវៀនបាន គ្រប់គ្រាន់ឡើយ។
វេជ្ជបណ្ឌិត Hunninghake ណែនាំថា ជាមធ្យមមនុស្សម្នាក់គួរតែញ៉ាំវីតាមីន C ឱ្យបានមួយក្រាមចំនួនពីរដងក្នុងមួយថ្ងៃ។ បើសិនជាអ្នកកំពុងតែមានជំងឺដោយសារតែការបង្ករោគរ៉ាំរ៉ៃ ឬអស់កម្លាំង អ្នកក៏អាចបង្កើនកម្រិតនៃការប្រើប្រាស់បន្តិចម្តងៗបានដែរ។ សម្រាប់អ្នកជំងឺភាគច្រើន ការប្រើប្រាស់ថ្នាំតាមមាត់ក៏មិនមានអ្វីទាស់ខុសដែរ ប៉ុន្តែបើសិនជាអ្នកកំពុងតែព្យាបាលជំងឺធ្ងន់ធ្ងរ នោះអ្នកគួរតែប្រើវីតាមីន C ដោយការចាក់ថ្នាំតាមសរសៃ។
បើសិនជាអ្នកកំពុងតែបង្កើនការទទួលបានវីតាមីនC តាមរយៈការញ៉ាំអាហារ ចូរបង្កើនការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើនវិញ។ ការញ៉ាំក្រូចច្រើនគឺទទួលបានវីតាមីនC ក៏ច្រើនដែរ ប៉ុន្តែម្ទេសប្លោកពណ៌ក្រហម និងលឿងមានវីតាមីនC ខ្ពស់បំផុត។ ផ្លែឈើ និងបន្លែផ្សេងៗទៀតដូចជា ផ្លែត្របែក បន្លែពណ៌បៃតងចាស់ ផ្លែគីវី ប្រូខូលី បឺរី ប៉េងប៉ោះ ល្ហុង និងក្រូចក៏មានវីតាមីន C ដែរ៕