បន្ទះបិទគ្រប់គ្រងជំងឺទឹកនោមផ្អែម
ពួកអ្នកវិទ្យាសាស្ត្រអាមេរិកបានផលិតបន្ទះបិទ Neuropad , ដែលអាចពិនិត្យអ្នកជំងឺទឹកនោមផ្អែមដែលមានរោគសញ្ញាប្រែប្រួល ។
បន្ទះបិទ Neuropad ត្រូវបានជ្រលក់ជាតិគីមី Cobal II Clorua មានពណ៌ខៀវ និងប្រតិកម្មប្តូរទៅជាពណ៌តាមលក្ខខណ្ឌធម្មតាក្នុងបន្ទប់ ។
ប្រសិនវាប្តូរពណ៌នោះបញ្ជាក់ថា អ្នកជំងឺពុំទាន់មានរោគសញ្ញាប្រែប្រួលដោយសារជំងឺទឹកនោមផ្អែមទេ ។ ផ្ទុយមកវិញ បើពណ៌ខៀវនៅតែមិនប្តូរមានន័យថា មានសញ្ញាមិនប្រក្រតីនៃសរសៃប្រសាទដោយសារទឹកនោមផ្អែម ។
ក្នុង របាយការណ៍របស់ពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Oxford នោះ តាមការពិសោធន៍លើអ្នកជំងឺ ៣០០០នាក់ ផ្តល់លទ្ធផលច្បាស់លាស់ ៨៦% ។
បច្ចុប្បន្នវិធីវិភាគលឿននេះបានមានរួចទៅហើយនៅអង់គ្លេសដើម្បីប្រើទៅលើអ្នកជំងឺទឹកនោមផ្អែម ៕