ផឹកទឹក​ក្រូចឆ្មារ​ពេលព្រឹក​ព្រលឹម​នឹង​ទទួលបាន​សុខភាព​ល្អ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2016 ក+ ក-

​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗជា​រៀងរាល់​ព្រឹកនឹង​ជួយ​ជំរុញដំណើរការ​កន្ត្រាក់​រប​ស់​ប្រព័ន្ធ​រំលាយ​អាហារកាត់បន្ថយ​ជាតិ​អាស៊ីត និង​សម្រួលដំណើរការ​បន្ទោ​របង់​លាមក និង​ជួយ​សម្អាត​សារ​ជាតិពុល​នៅក្នុង​ថ្លើម​ផងដែរ​។​
​យោងតាម​ការសិក្សា​បាន​បង្ហាញថា នៅក្នុង​ផ្លែ ក្រូចឆ្មារ​សម្បូរ​វីតាមីន C (​អាស៊ីត អា​ស្កូ​បី​ក​) យ៉ាងច្រើន​ដែល​វីតាមីន​មួយ ប្រភេទ​នេះ​ពិត​ជាមាន​សារៈសំខាន់​យ៉ាង ខ្លាំង ព្រោះ​វីតាមីន C អាច​ប្រឆាំង និងព្យាបាល​ជំងឺ​ផ្តាសាយជា​ប្រភេទ​សារជាតិ​ប្រឆាំង​ជាតិពុល​ក្នុង​ខ្លួ​រ​របស់​មនុស្ស និង​ជា​ឱសថ​ធម្មជាតិ​ក្នុងការ​ថែរក្សា​សុខភាព​ស្បែកប្រឆាំងនឹង​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ប្រសើរព្រមទាំង​ជួយ​ឲ្យ​ដំណើរការ​ខួរក្បាល​ស្រស់ថ្លា​នៅក្នុង​ពេលព្រឹក​ផងដែរ​។​
ប្រសិនបើ​ជាតិ​អាស៊ីត​នៅក្នុង​សព៌ាង្គកាយ​របស់​មនុស្ស​មិនមាន​តុល្យភាព ឬ​ច្រើន​លើស​កម្រិត​នោះ​វា​នឹង​ងាយ​បង្ក​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​មិន​ខាន ជា ពិសេស​បញ្ហា​ដែល​បាន​បង្កឡើង​នៅលើ​ប្រដាប់​រំលាយ​អាហារ បង្កឡើង​ដោយ​កត្តា ចំណីអាហារ និង​ស្រា​ជាដើម​នោះ​គឺ​ទឹក​ក្រូចឆ្មារ​នឹង​ជួយ​សម្រួល​បរិមាណ​សារជាតិ អាស៊ីត​ដែល​លើស​នៅក្នុង​ស​ពា​ង្គ​កាយ​ឲ្យ​ត្រឡប់​មករក​ភាពប្រក្រតី​វិញ​៕

YzRkYTUwND