ដោយ៖ខេមរា
ភ្នំពេញ៖ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអ្នកចូលចិត្ត(Likes)ទៅ ដល់២លាន៩ម៉ឺន២ពាន់នាក់ លើសលោក សម រង្ស៊ី ជាង១ពាន់នាក់ គិតរហូតមកដល់យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
ថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្លាយជាតារានយោបាយឈានមុខនៅកម្ពុជាដែលទទួលបានការគាំទ្រច្រើនជាងលោក សម រង្ស៊ី ក្នុងទំព័រហ្វេសប៊ុក។នេះបើតាមតួលេខដែលបង្ហាញពីចំនួនអ្នក Likes , shere និងចូលអាន នៅក្នុងគណីហ្វេសប៊ុករបស់តារានយោបាយទាំងពីរដួង គិតមកត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០១៦ នេះ។
គួររំឭកថា លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា លោកមានហ្វេសប៊ុក ផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០១៥ ហើយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធស្ពានអាកាសតិចណូថា “ហ៊ុន សែន បើមិនលេងគឺមិនលេងទេ បើបានតែជ្រុលលេង គឺថាមានអ្ហែងមទាំងពីកប៉ាល់ហោះថតពីលើ។ …អាហ្នឹងឲ្យដឹងថាម៉េចទៅហ៊ុន សែន ហ្នឹង។ មិនលេង អញមិនខ្ចីលេង”។ លោកបញ្ជាក់បន្ថែមថា៖ “បច្ចេកវិទ្យាទៅដល់ ណា យើងទៅដល់ហ្នឹង។ អាហ្នឹងនិយាយតាមមួយបែបអញ្ចឹងហ្មង។ កុំឲ្យអ្នកខ្លះឆ្លៀតប្រើ ធ្វើអត្ថាធិប្បាយ តាំងពីយកអាទិន្នន័យហ្វេសប៊ុកយកមកធ្វើអត្ថាធិប្បាយ ឥឡូវសូមលេងម្តងហើយ។ ចាំដល់ពេលដំណាក់កាលមួយ សូមឲ្យពួកអ្នកធ្វើវិភាគ ចេញមកវិភាគឡើងវិញ ដើម្បីថាតើវាយ៉ាងម៉េចអារឿងហ្វេសប៊ុកហ្នឹង” ៕