ដោយ៖គ បញ្ញា
ភ្នំពេញ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងមានផ្ទះ៦ខ្នងបានបាក់រលំទាំងស្រុង ស្ថិតនៅភូមិន្ទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បង្កឡើងដោយក្រុមហ៊ុន បុរីសូនី បានបូមខ្សាច់ចាក់លុបបិទផ្លូវទឹក ។
ក្រោយពីការចាក់ដីបង្កឲ្យបាក់រលំផ្ទះរបស់ប្រជាពលរដ្ឌខាងលើនោះរួចមក គ្រួសារនិមួយៗបានទាមទារប្រាក់សំណងពីក្រុមហ៊ុនបុរីសូនីក្នុងគ្រសារ៨០០០ដុល្លារ តែខាងក្រុមហ៊ុនព្រមអោយតែ៤៥០០ដុល្លារប៉ុណ្ណោះ។ប្រាក់សំណងដែលក្រុមហ៊ុនកំណត់ ត្រូវបានគ្រួសារខ្លះព្រមទទួលយក តែក៏នៅមានគ្រួសារខ្លះបន្តរធ្វើការទាមទារចំនួន៨០០០ដុល្លារដដែលទើបពួកគាត់យល់ព្រមដើម្បីបញ្ចប់រឿង។
សូមជម្រាបថា កាលពីសប្តាហ៍មុន ម្ចាស់ក្រុមហ៊ុន បុរីសូនី បានឲ្យគ្រឿងចក្រដឹកដីចាក់ក្នុងទីតាំងកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែបានបិទផ្លូវបង្ហូរទឹកកាកសំណល់ដែលហូរចេញពីតំបន់នោះឆ្ពោះទៅតំបន់ចំការដូង ធ្វើឲ្យទឹកស្អុយបានច្រាលឡើងលើបណ្តាលឲ្យលិចចូលផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ និងបានធ្វើឲ្យផ្ទះ៦ខ្នងបានបាក់រលំខូចខាតទាំងស្រុង។
កន្លងមកប្រជាពលរដ្ឋបាន រាយការណ៍ជូនអាជ្ញាធរភូមី ឃុំ ដែរ ប៉ុន្តែគ្មានរកដំណោះស្រាយជូនប្រជាពលរដ្ឋនោះទេ លុះដល់ពេលមានផ្ទះបាក់រលំទើបធ្វើជាស្ទុះស្ទារជួយរកវិធីដោះស្រាយ។
ប្រជាពលរដ្ឋបានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាក់ដីលុបលូ និងផ្លូវទឹកដែលធ្លាប់តែហូរបណ្តាលឲ្យទឹកស្អុយហូរចូលផ្ទះនិងអាចបន្តបាក់រលំផ្ទះប្រជាពលរដ្ឋជសវ្រើនផ្សេងទៀតជាមិនខានឡើយ៕