ដោយ៖ ស សាម
ភ្នំពេញ៖បុរសម្នាក់វ័យ៣៥ឆ្នាំ ត្រូវបាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញឃាត់ខ្លួនបន្ទាប់ពីបុរសរូបនេះបានអុកឡុក និងស្រែកឡូឡានៅគោលដៅដែលកម្លាំងសមត្ថកិច្ចចំរុះចុះអនុវត្តច្បាប់ចរាចរណ៍ថ្មី ហើយបានរកឃើញជាតិអាកុល១.២០ក៏ឃាត់ខ្លួនតែម្តង។
ព័ត៌មាននៅកន្លែងត្រួតពិនិត្យបានឲ្យដឹងថា មុនពេលឃាត់ខ្លួនបុរសរូបនេះ សមត្ថកិច្ចចំរុះបានដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះនិងវាស់ជាតិអាកុល នៅចំណុចមុខភោជនីយដ្ឋានអង្គជុំ តាមបណ្តោយផ្លូវ លេខ១០១៩ វេលា ម៉ោង១រំលងអាត្រាធឈានចូលថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០១៦ស្រាប់តែបុរសខាងលើបានជិះម៉ូតូ១គ្រឿងពីជើងទៅត្បូងមកឈប់អែបកន្លែងសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ក្នុងសភាពស្រវឹងជោក។
មន្ត្រីនគរបាលចរាចរជើងគោកបានឲ្យដឹងថា បុរសដែលត្រូវបានការឃាត់ខ្លួននេះ ឈ្មោះ មិន សុទ្ធី ជាអ្នកកាសែត តួនាទីជាអ្នកយកព័ត៌មានក្នុងអង្គភាពកាសែតក្នុងស្រុកមួយស្នាក់នៅផ្ទះលេខ ០៧ផ្លូវ ១៣៨ ភូមិ០៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ក្រោយពេលសមត្ថកិច្ចយកឧបករណ៍វាជាតិ អាកុលឲ្យបុរសរូបនេះផ្លុំហើយបានរកឃើញមាន កម្រិតអាកុលជាតិក្នុងខ្លួនប្រមាណ១.២០។
មកទល់វេលារសៀលថ្ងៃទី ៣ ខែកុម្ភះ នេះ មិនទសន់ដឹងថាសមត្ថកិច្ចនឹងចាត់វិធានការលើបុរសរូបនេះយ៉ាងដូចម្តេចនោះទេ បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញកាលពីវេលារំលងអាធ្រាត្រម្សិលមិញ៕