គួរ​ធ្វើ​បែបណា​នៅពេល​ដែលមាន​អាកា​រៈ​ឈាម​​ច្រមុះ​?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

ឈាម​ហូរ​ចេញពី​រន្ធ​ច្រមុះ ឬ​ឈាម​ច្រមុះ​តែងតែ​កើតឡើង​ចំពោះ​ក្មេង គ្រា​ដែល​ការ​ហូរឈាម​ចេញពី​ប្រ​មុះ​បែបនេះ​មើលទៅ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ក៏ប៉ុន្តែ​បញ្ហា​នេះ​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ​នោះឡើយ​។​
​ការសិក្សា​មួយ​បាន​បង្ហាញថា ក្មេងៗ​ដែលមាន​អាកា​រៈ​ឈាម​ច្រមុះ គឺ​បណ្តាលមកពី​ស​សៃ​ឈាម​រត់​នៅត្រង់​ភ្នាស់​សាច់​ច្រមុះ ដោយសារតែ​ការកើត​ជំងឺ​ផ្តាសាយធំ និង​ការ​ខំប្រឹង​ញី​ស​សំបោរ​ចេញមក​ខាងក្រៅ​ខ្លាំងៗ​ពេក ឬ​អាច​បណ្តាលមកពី​ការចូល​ចិត្ត​ខ្វេះ​រន្ធ​ច្រមុះ ឬ​អាចមកពី​អា​ការៈចេញ​អាកាសធាតុ​ក្តៅ​ខ្លាំង​ផងដែរ​។​
​ទោះបីជា​យ៉ាងណាក្តី ជួនកាល​ស​សៃ​ឈាម​ដែល​ហូរ​ចេញពី​ច្រមុះ​ខ្លាំង​នោះ​ក៏​អាចមាន​បញ្ហា​ធ្ងន់ធ្ងរ​ដែរ ដូច​ជាការ​ហូរឈាម​ចេញពី​ផ្នែក​ដែល​ជ្រៅ​នៅក្នុង​ច្រមុះ និង​មិន​ព្រម​ឈប់​ហូរ​ដោយ​ងាយៗ​ឡើយ រហូត​ទាល់តែ​ចាក់​ថ្នាំ​ឃាត់ឈាម ព្រមទាំង​ស្អំ​ទឹកកក​ទើប​បាត់​។ ក៏ប៉ុន្តែ​អាកា​រៈ​បែបនេះ​កើតឡើង​តែ​ចំពោះ​មនុស្ស​វ័យ​ចំនាស់​តែប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកមាន​អាកា​រៈ​បែបនេះ​គួរ​ទប់ស្កាត់​តាម​វិធី​ដូចខាងក្រោម​៖
១ អង្គុយ​អោន​មុខ​ចុះ ហើយ​ឈ្ងោក​ទៅ​ខាងមុខ​ដើម្បី​ឲ្យ​ឈាម​ហូរ​ស្រក់​ចេញមក​។​
២ ប្រើ​ម្រាមដៃ​ឬ ម្រាម​ចង្អុលដៃ​ច្របាច់​ច្រមុះ​ឲ្យ​ណែន​ទាំងសងខាង ដោយ​ទ្រាំ​អត់​ដង្ហើម​តាម​ច្រមុះ​ប្រមាណ​៥​នាទី ដែល​ត្រូវ​ដកដង្ហើម​ចេញ​តាម​មាត់​វិញ​។​
៣ ប្រសិនបើ​មាន​ឈាម​ចេញ​ច្រើន អ្នក​ត្រូវ​រក​សំឡី​មួល​ឲ្យ​ណែន រួច​ញាត់​ចូលទៅក្នុង​រន្ធ​ច្រមុះ ហើយ​ព្យាយាម​ច្របាច់​ច្រមុះ​ឲ្យ​បាន​ច្រើនដង លុះត្រាតែ​បាត់​ហូរឈាម​ចេញមក​៕

bloodynose