ចាប់​អ្នកញៀន​ល្បែង បៀ អាប៉ោង​៣​នាក់​នៅ​ស្ទឹងមានជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

​ដោយ៖សាម

ភ្នំ​ពេ​ញ៖នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កំលាំង កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កំលាំង​គ​ណះ​បញ្ជា​ការឯកភាព​ខណ្ឌមានជ័យ ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង មានដូចជា​អាប៉ោង បៀ នៅ​ចំណុច ក្រុម​៤ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឌី​រ័ត្ន ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​។​

​ប្រតិប​ត្តិ​ការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ១​ឈ្មោះ ព្រាប សុ​វុ​ធ ភេទ​ប្រុស អាយុ​៣៦ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ២​ឈ្មោះ ត្រេ​ន ធឿន ភេទ​ប្រុស អាយុ​៦៥ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ ៣​ឈ្មោះ​គួច ឃៀ​ប ភេទ​ប្រុស អាយុ​៥៧ មុខរបរ​អ្នក​សារ​ព​ត៏​មាន ស្នាកនៅ ភូមិ​ព្រៃទា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​ដកហូត​វត្ថុតាង​រួម​មាន ៖
១-​មេអាប៉ោង​ចំនួន​៤​គ្រាប់​
២-​ក្រដាសកាតុង​ក្រាល ចំនួន​០១​សន្លឹក​
៣-​សន្លឹក​បៀ​មួយចំនួន​
៤-​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​

​អ្នកឃើញហេតុការណ៍នេះបាន ពេបជ្រាយថា ប្រើកម្លាំងយ៉ាងសន្ធឹក សន្ធាប់ ចុះចាប់យ៉ាងគគ្រឹកគគ្រេងផ្អើលអស់អ្នកស្រុក ទីបំផុតចាប់ បានតែមនុស្សបីនាក់ និងអាប៉ោង ៤គ្រាប់ អស្ចារ្យម៉្លេះលោកសមត្ថកិច្ច។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាលាខណ្ឌ​មានជ័យ ដើម្បី​ចាត់វិធានការ​បន្ត​៕

1654387