ដោយ៖ អ វឹង
ព្រះសីហនុ: បុរសម្នាក់បានអះអាងថាខ្លួនគ្មានកំហុសសោះ តែត្រូវមន្ត្រីប៉ូលិសព្រហ្មទណ្ឌម្នាក់ប្រើអំពើហិង្សាដោយេចតនាវាយដំទាត់ធាក់ និងយកខ្នោះដៃវាយបណ្តាលអោយរងរបួសធ្ងន់បាក់ឆ្អឹងជំនីរខាងធ្វេង។
ហេតុការណ៍នេះកើតឡើងនៅរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុង ក្រុម៣៥ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមប្រពភពពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា មានប៉ូលិសម្នាក់ បានមកចាប់ប្រជាពលរដ្ឋម្នាក់ ហើយមិនឃើញ សួរនាំពីមូលហេតុអ្វីទាំងអស់គឺគិតតែវាយដោយប្រើខ្នោះដៃវាយទៅលើជនរងគ្រោះយ៉ាងកំរោលតែម្តង។ប្រភពបន្តថា ប៉ូលិស បានវាយផង និងស្រែកគំរាមក្នុងចំណោមអ្នក ចោមរោមកុះករថា អញជាប៉ូលិស បើនរណាចង់ ងាប់ចូលមក ថែមទាំងដកកាំភ្លើងភ្ជង់ប្រធាន ភូមិ៣ ទំនប់រលក សម្លុតចង់បាញ់ចោលទៀតផង ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នារត់ជាន់ជើងគ្នាចូលផ្ទះអស់តែម្តង។
ជុំវិញបង្ហាញខាងលើលោក អេង វុទ្ឋី ប្រធានភូមិ ៣ ទំនប់រលក បានអោយដឹងថា លោកបាន ទទួលដំណឹងករណី មានប៉ូលិសម្នាក់វាយធ្វើ បាបប្រជាពលរដ្ឋ ហើយក៏ទៅមើល ប៉ូលិស ម្នាក់នោះ ឈ្មោះ ផាត សីុផុន ជាមន្ត្រីប៉ូលិស ព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដោយមន្ត្រីប៉ូលិសរូបមានកាន់ កាំភ្លើងខ្លី១ដើម នៅនឹងដៃ ស្រែកចង់បាញ់សម្លាប់ប្រជាពលរដ្ឋ ពេលលោកប្រធានភូមិចូលឃាត់ ត្រូវគេ ដកកាំភ្លើងមកភ្ជង់លោកប្រធានដោយគំរាមថា បើចង់ងាប់ចូលមកទៀត។
ប្រជាការពារ និងប្រជាពលរដ្ឋនឹងដាក់ពាក្យប្តឹងចំពោះមន្ត្រីប៉ូលិសម្នាក់នេះដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់៕