ក្រៅពីការប្រើប្រាស់ថ្នាំនិងទម្រង់ផ្សេងទៀតនៃការបំបាត់បញ្ហាស្ត្រេស ការទទួលទានអាហារត្រឹមត្រូវអាចជួយកាត់បន្ថយនិងបង្ការបញ្ហាស្ត្រេ សបាន។ ការដឹងថាអាហារណាដែលគួរពិសារនិងអាហារណាដែលគួរជៀសវាងអាចជួយធ្វើ ឲ្យអ្នកមានអារម្មណ៍ល្អជាងមុនសប្បាយរីករាយជាងមុននិងមានសុខភាពល្អ ជាងមុន។ ចូរអនុវត្តតាមជំហានខាងក្រោមដើម្បីធ្វើការជ្រើសរើសអាហារដែលជួយ កាត់បន្ថយស្ត្រេសពីជីវិតរបស់អ្នក។
១. ជ្រើសរើសអាហារដែលសម្បូរជាតិប្រូតេអ៊ីនដើម្បីពង្រឹងនិងថែរក្សា សាច់ដុំរបស់អ្នក។ អាហារដូចជាអាល់ម៉ុន, ត្រី, ស៊ូស៊ី (sushi), និងសាច់គោអាចជួយកាត់បន្ថយបញ្ហាស្ត្រេសបានដោយការរក្សាសុខភាពរាង្គ កាយរបស់អ្នកឲ្យបានល្អ។
២. ជ្រើសរើសកាបូនអ៊ីដ្រាតដែលល្អដើម្បីជួយដល់អារម្មណ៍របស់អ្នក។ កាបូនអ៊ីដ្រាតដែលមិនល្អដែលមានដូចជាស្ករនិងខ្លាញ់ អាចធ្វើឲ្យបញ្ហាស្ត្រេសរបស់អ្នកកាន់តែធ្ងន់ធ្ងរ។ អង្ករសម្រូបនិងនំប័ុងអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម របស់អ្នកនិងកាត់បន្ថយស្ត្រេស។
៣. វីតាមីននិងសារធាតុខនិជដូចជាប៉ូតាស្យូមដែកស័ង្កសី និងទង់ដែងសុទ្ធតែអាចជួយបង្ការជំងឺលើសឈាម, ជួយបញ្ជូនអុកស៊ីហ្សែនទៅកាន់ឈាមនិងជួយពន្លឿននៃការបំលែងថាមពល នៃប្រូតេអ៊ីន។ អ្នកអាចរកវីតាមីននិងសារធាតុខនិជទាំងនេះបានមកពីអាហារដូចជា សាច់មាន់ ថ្លើមoyster ចេកនិងពពួកសណ្តែក។
៤. ចាប់យកបន្លែស្រស់និងទឹកបន្លែមកធ្វើជាររបបអាហារប្រចាំថ្ងៃរបស់ អ្នកដើម្បីកាត់បន្ថយកម្រិតភាពស្ត្រេស។ បន្លែដែលមានពណ៌ស្រស់ ដូចជាស្ពៃbroccoli, ការ៉ុត, និងម្ទេសប្លោកគឺសុទ្ធតែជាជម្រើសល្អបំផុត។
៥. ផ្លែឈើស្រស់នឹងផ្តល់វីតាមីនC និងជាតិស្ករធម្មជាតិដល់អ្នកបានគ្រប់គ្រាន់។ ជម្រើសដែលល្អមានដូចជាត្រសក់ស្រូវcantaloupe, ផ្លែស្ត្រប៊ឺរីនិងផ្លែប្ល៊ូប៊ឺរី។
៦. ចូរពិសារទឹកដោះគោដែលមានជាតិខ្លាញ់ទាបនិងពិសារអាហារណាដែលសម្បូរ កាល់ស្យូមដូចជាឈីសដែលមានជាតិខ្លាញ់ទាបនិងទឹកដោះគោជូរ។
៧. ចូរពិសារទឹកឲ្យបានច្រើន។ ទឹកគឺជាគ្រឿងដ៏សំខាន់ក្នុងរបបអាហារគ្រប់បែបយ៉ាងទាំងអស់ ព្រោះវាជួយឲ្យរាង្គកាយលាងសម្អាតជាតិពុល និងជួយរក្សាកោសិកាឲ្យមានសំណើម៕