ដោយ៖សហការី
ខេត្តរតនគិរី៖យុវជនបីនាក់ជិះម៉ូតូឌុបគ្នាម៉ាកឌ្រីមស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាក់លេខរតនគីរី1c5001តាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមហុយទ្រលោមមួយខ្សែក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនផ្តាច់ព្រលឹងក៍បានបុកជាមួយរថយន្តបើកបរញ្ច្រាស់ទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធនេះកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្រុមយុវជនទាំងបីនោះបានបើកវ៉ាជែងរថយន្តមួយគ្រឿងមិនផុតព្រោះចៃដន្យវ៉ាក់នឹងរថយន្តមួយគ្រឿងផ្សេងទៀតកំពុងធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងក៏ពន្លះម៉ូតូចំពីមុខយ៉ាងពេញទំហឹងតែម្តង។
យុវជនទាំង៣នាក់ត្រូវបានគេស្គាល់ឈ្មោះ អេម សុងលៀង ភេទប្រុស អាយុ១៥ឆ្នាំ ទី២ឈ្មោះ សួន វណ្ណះ ភេទ ប្រុស អាយុ១៦ឆ្នាំនិងទី៣ ឈ្មោះម៉ង ធន់ ណា ភេទ ប្រុស អាយុ១៧ឆ្នាំ(អ្នកបើកបរ)ពួកគេទាំងបីនាក់ជាជនជាតិទំពួនមានទីលំនៅភូមិឃុំកើតហេតុ ក្មេងស្ទាវ៣នាក់រងរបួសធ្ងន់នឹងស្រាលក្រោយពីរថយន្តបើកបញ្ច្រាស់ទិសបុកដួលរណូករណែលពេញផ្លូវ។
ខេត្តរតនគិរី៖យុវជនបីនាក់ជិះម៉ូតូឌុបគ្នាម៉ាក់ឌ្រីមសង់ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅ
ពាក់ស្លាក់លេខរតនគីរី1c៥០០១តាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមហ៊ុយទ្រលោមមួយខ្សែក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនផ្តាច់ព្រលឹងក៍បានបុកជាមួយរថយន្តបើកបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែករថយន្តបង្កម៉ាកតូយូតា(តាកូម៉ា)ពណ៍ខ្មៅពាក់ស្លាកលេខ២R.៦៧៣៨ ក្នុងទិសដៅពីជើងទៅត្បូងក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធាន និងនគរបាលចរាចរជើងគោកខេត្តចុះមកវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការនគបាលខេត្តរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
រីឯជនរងគ្រោះពីរនាក់ដឹកបញ្ចូនតាមរថយន្តសាម៉ុយទៅមន្ទីរពេទ្យបង្អែកខេត្តនិងម្នាក់ទៀតដឹកបញ្ចូនតាមម៉ូតូរបស់សាច់ញាតិទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ៕