​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៩.៤០០​ម៉ែត្រ​នៅ​ស្រុក​បាណន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

ដោយ៖ ប៉ែន សុផល

បាត់ដំបង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់​និង​ជា​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​៩.៤០០​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ​នា​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦ នេះ នៅ​ចំណុច​ភូមិ​ស្វាយ​ប្រគាប ឃុំ​ឈើទាល​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំង សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ចូលរួម​ផងដែរ​។​

​បន្ទាប់ពី​មតិ​ស្វាគមន៍​របស់លោក ជុំ ញ៉ អភិបាលរង​ស្រុក​បាណន់ និង​អាន​របាយការណ៍​ជួសជុល​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​នេះ របស់លោក ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង និង​ជា​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​រៀបរាប់ ពី​ការជួសជុល​ផ្លូវ លេខ​១៥៧១B ប្រវែង​៩.៤០០​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ ផ្លូវបំបែក​ពី​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ភូមិ​.​ឃុំ​ភ្នំ​សំពៅ ទៅដល់​ផ្លូវ​ខេត្ត​១៥៧១ ត្រង់​ភូមិ​ស្វាយ​ប្រគាប​ឃុំ​ឈើទាល​ស្រុក​បាណន់​រួចមក​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​បាន​សម្តែង​ក្តី​រីករាយ ដោយ​ខេត្ត​យើង​បាននិងកំពុង​កសាង​ជួសជុល​ផ្លូវ​ដែលជា​សមិទ្ធិផល​មួយ​បន្ថែមទៀត​ទុក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជួយ​សម្រួល​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយកម្រិត​ទៀតផង​ដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​មានប្រសាសន៍ថា ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ក៏ដូចជា​ក្នុងនាម​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ លោក​បាន​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ ដែល​តែងតែ ខិតខំ​ប្រឹង​ធ្វើការ​ទាំង​ហាលភ្លៀង​ហាលថ្ងៃ​ទេ គឺ​បាន​ខិតខំ​ធ្វើ​ការងារ​ជំនាញ​របស់ខ្លួន​សម្រេច​ជា​ហូរហែ​កន្លងមក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​បញ្ជាក់ថា យើងទាំងអស់គ្នា​ធ្វើ​អ្វីៗ គឺ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ព្រោះ​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់ឆ្នោត ដែល​តែ​តង​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​និង​អ​នាគ​ត់ ហើយ យើងទាំងអស់គ្នា​ជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយ​រាស្ត្រ​នោះទេ​។​

​បន្ទាប់​មតិ​សំណេះសំណាល​ចប់​គ​ណះ​អធិបតី ក៏បាន​ចែក​អំណោយ​ជា​និមិត្តរូប និង​ឡើង​បញ្ជា​គ្រឿងចក្រ បើក​ការដ្ឋាន​ក្នុង​ពី​ធី​ជួសជុល​ផ្លូវ​នេះ​ជា​កិច្ចបញ្ចប់​កម្មវិធី​ផងដែរ​៕

635218

6378543215471635241173691