នារី​វ័យក្មេង​ម្នាក់​ត្រូវគេ​កាត់​ក្បាល​យកទៅ​បាត់​នៅក្នុង​ផ្ទះសំណាក់​ប្រាសាទកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 February, 2016 ក+ ក-

​សៀម​រា​ប៖នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល​ដាច់ចេញពី​ដងខ្លួន​ហើយ​យក​ចេញទៅ​បាត់​ពីក្នុងផ្ទះ​សំណាក់​ប្រាសាទកែវ ស្ថិតក្នុង​ក្រុង​សៀមរាប ដ៏​អាថ៌កំបាំង​។​

ហេតុការណ៍​ឲ្យ​រន្ធត់​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ
​នៅវេលា​ម៉ោង​០៩ និង​០០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​នា​រីរងគ្រោះ​ត្រូវគេ​ប្រទះឃើញ​សាកសព​នារី​មិន​ស្គាល់​អត្តសញ្ញាណ​នេះ នៅក្នុង​បន្ទប់​លេខ​៣០១ ផ្ទះសំណាក់​ប្រាសាទកែវ ចំណុច​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​នារី​រងគ្រោះ​អាយុ​ប្រហែល​២០​ឆ្នាំ ដាច់​ក្បាល​ត្រឹម ក​។

សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ស្ថានភាព​សាកសព​គេ​ពុំ​ឃើញ​មាន ស្លាកស្នាម​ឈាម និង​ក្បាល​របស់​នារី​រងគ្រោះ​នៅក្នុង​បន្ទប់​ទេ និង​មិនទាន់​ដឹងថា ជនដៃដល់​កាត់​យក​ក្បាល​នារី​រងគ្រោះ​ទៅ​ប្លុង​ចោល​នៅទីណា​នោះឡើយ ហើយក៏​មិនទាន់​ដឹងថា ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​ពិតប្រាកដ​ដែរ​៕

131313