ដោយ៖ អ វឹង
កោះកុង៖យុវជនម្នាក់ជា និស្សិតពេទ្យឆ្នាំទី៣ បានសម្រេចចិត្តចងក ធ្វើអត្តឃាតនៅចន្លោះម៉ោង ១១ដល់១២ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចាំដីមួយកន្លែង ក្នុងភូមិ១សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
យុវជនដែលគេប្រទះឃើញចងកស្លាប់មានឈ្មោះ ប្រាក់ ស៊ីធួន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅកន្លែង កើតហេតុខាងលើ។
តាមសម្តីពីម្តាយបង្កើតបាននិយាយនៅកន្លែងកើតហេតុថា កាលពីព្រលប់ គាត់បានហាមមិនកូនដើរលេងទេ ព្រោះខ្លាចមានបញ្ហាផ្សេងៗ កើតឡើងព្រោះ ថ្ងៃទី១៤ ជាថ្ងៃ នៃសេចក្តីស្រលាញ់ ប៉ុន្តែនៅម៉ោងជាង ១១យប់ កូនគាត់បានចេញពីផ្ទះបាត់ គាត់បានតាមរកដែរ តែហួសពេលទៅហើយ ដោយសារកូនគាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
សមត្ថកិច្ច និងក្រុមគ្រូពេទ្យ បានចុះធ្វើកោសល្យវិច្ច័យ ទៅសាកសពបានបញ្ជាក់ថា យុវជនឈ្មោះប្រាក់ ស៊ីធួន ពិតជាចងក ធ្វើអត្តឃាតខ្លួនឯង ពិតប្រាក់មែនមិនមាន ពាក់ព័ន្ធនិងករណីផ្សេងឡើយ ក្រោយពីធ្វើពិនិត្យទៅ លើសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសព ឲ្យឪពុកម្តាយយក ទៅធ្វើបុណ្យទៅតាមប្រពៃណី៕