សមាគម​សិល្បករ​ខ្មែរ​រំពឹង​លើ​មូលនិធិ​ទ្រទ្រង់​ភាពយន្ត​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2016 ក+ ក-

ដោ​យ៖រតនា​

ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​បានធ្វើការ​សំណូមពរ និង​ជំរុញ​ឲ្យ​សិល្បករ ផលិតករ​កម្ពុជា ខិតខំ​ប្រឹងប្រែង ពង្រឹងសមត្ថភាព ទេពកោសល្យ វិជ្ជាជីវៈ របស់ខ្លួន​ឲ្យ​បាន​ខ្លាំង​ជាមុន​ដើម្បី​រួមគ្នា​កសាង​សមិទ្ធផល​សិល្បៈ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​គុណភាព ។ ការ​រំលឹក​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​បានចាប់ផ្តើម​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​និង​កម្មវិធី​ដែល​ផលិត​ក្នុងស្រុក​ផ្ទាល់ ពិសេស​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​បង្កើត​ឲ្យ​មាន​មូ​និ​ធី​មួយ​សម្រាប់​ឲ្យ​បណ្តា​ផលិតកម្ម កម្ចី​ថវិកា​ដើម្បី​ពង្រឹងគុណភាព​ភាពយន្ត​ខ្លួន​។

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ ថា ប្រមុខ​រាជរដ្ឋាភិបាល​មានបំណង​បង្កើត​មូលនិធិ​មួយ សម្រាប់​ទ្រទ្រង់​ដល់​ផលិតករ​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ ដែល​កំពុង​ជួប​ការខ្វះខាត​ថវិកា​ក្នុងការ​ផលិត​ដោយ​អាច​ឲ្យ​ខ្ចី​ថវិកា​ពី​មូលនិធិ​នេះ​យកទៅ​ផលិត​ខ្សែភាពយន្ត ហើយ​នៅពេលដែល​ចាក់​បញ្ចាំង​បាន​ចំណូល​ចាំ​យកមក​សង​វិញ​មូលនិធិ​វិញ​។ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​តែងតែ និយាយថា ស្រឡាញ់​សិល្បៈ​ខ្មែរ​សូម ជួយ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ផងដែរ ព្រោះ កន្លងមក​ពិនិត្យឃើញថា រាល់​កម្មវិធី​សិល្បៈ បុរាណ​ខ្មែរ​ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍ ជាតិ គ្មាន​អ្នក​ជួយឧបត្ថម្ភ​ឡើយ ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជូន​ផងដែរ​ថា ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តី ប្រកាស​ហាម​ដល់​ស្ថានីយទូរទស្សន៍​ទាំង​-​អស់​មិន​ឲ្យ​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស (​ចាប់ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៩​យប់​) មក មាន​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​ត្អូញត្អែរ​អំពី​ប្រាក់ចំណូល​បានមកពី​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ផ្សព្វផ្សាយ​រប​ស់ ស្ថានីយ​ទាំងមូល តែ​ទោះបីជា​យ៉ាង​ក៏ ដោយ យើង​នៅតែ​បន្តធ្វើ​តទៅទៀត​ដើម្បី លើកស្ទួយ​សិល្បៈ​ខ្មែរ​យើង​ឲ្យ​បាន​រស់រាន ត​ទៅមុខទៀត ។ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​តួ សំដែង​ទាំងអស់​ឲ្យ​ខិតខំ​រួម សាមគ្គី​គ្នា​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​ខ្សែភាពយន្ត​ក៏ ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ផលិត​ដោយ ខ្មែរ​ខ្លួនឯង​កាន់តែ​មាន​ភាព​ទាក់ទាញ និង មានគុណ​ភាពល្អ ។​

​លោក សុះ​ម៉ាច បាន​រំលឹកថា​ក្រោយពី​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីប្រកាស​ហាម​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​មក​សិល្បករ​រួមទាំង​អ្នក ផលិត​ខ្សែភាពយន្ត​ខ្មែរ និង​អ្នក​ស្រឡាញ់​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​មានការ​សប្បាយ រីករាយ​ជាខ្លាំង​ព្រោះថា នេះ​ជាការ​លើក កម្ពស់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ​ក៏ដូចជា​អត្តសញ្ញាណ​ជាតិ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។​

លោក​បន្តថា​ជំនួប​ជុំ​សមាជិកសមាគម​នៅពេលនេះ​គឺ​ដើម្បី​បញ្ជាក់ប្រាប់​ស​មាគ​អំពី​ការរៀបចំ​សំណុំ​ឯកសារ​ពាក់ព័ន្ធ​ផ្ញើ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​ជុំវិញ​ការបង្កើត​មូល​និ​ធី​ទ្រទ្រង់​វ​ស័​យ​ភាពយន្ត​ខ្មែរ​។​លោក បញ្ជាក់ដែរថា នេះ​គឺជា​ឱកាសល្អ​ប្រសើរ​មួយទៀត​សម្រាប់​សិល្បករ​ផលិតករ បន្ទាប់ពី​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តីប្រកាស​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស​។

​លោក​បញ្ជាក់ថា ប្រសិនបើ​គម្រោង​មូលនិធិ​នេះ​លេចចេញ​ជា​រូបរាង​នោះ​វា​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ពិសេស​សម្រាប់​ផលិតកម្ម​ដែល​ខ្វះ​ធនធាន​សម្រាប់​ពង្រឹងគុណភាព​ភាពយន្ត​របស់ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ក្នុងស្រុក​និង​ប្រទេសជិតខាង​ហើយ​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​ភាពយន្ត​នឹង​បន្ត​សហការ​រួមគ្នា​ធ្វើ​ការងារ​ទាំងនេះ​ឲ្យ​បានល្អ​ប្រសើរ​។

​ចាងហ្វាង​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​អ្នកស្រី​ថុង ស៊ីវ​ទៀង បញ្ជាក់ថា វា​គឺជា​ដំណឹង​ល្អ​សម្រាប់​សិល្បករ​ពិសេស​ផលិតករ​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចំណាយ​ផ្សេងៗ​ដើម្បី​ឲ្យ​ភាពយន្ត​របស់ខ្លួន​កាន់​តែមាន​គុណភាព​ខ្ពស់​។​

​អ្នកស្រី​បង្ហាញ​ការ​ជឿជាក់ថា វិស័យ​ភាពយន្ត​ខ្មែរ នឹងមាន​សន្ទុះ​ខ្លាំង​ឡើងវិញ​ក្រោយពី​សេចក្តីប្រកាស​របស់​ក្រសួង​ព័ត៌មាន​មិន​ឲ្យ​ស្ថានីយទូរទស្សន៍ ទាំងអស់​ចាក់ផ្សាយ​ខ្សែភាពយន្ត​បរទេស​នៅក្នុង​ម៉ោង​មាស ហើយ​ប្រសិនបើ​គម្រោង​មូ​និ​ធិ​ទ្រទ្រង់​វិស័យ​ភាពយន្ត​នេះ​លេចចេញ​ជា​រូបរាង​មែន​នោះ​អ្នកស្រី​មានជំនឿថា​ខ្សែ​ភាយ​ន្ត​ខ្មែរ​ពិតជា​អាច​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​ប្រទេសជិតខាង​បាន​៕44447777111

 

 

 

 

 

16327985

 

 

 

441199