ដោយ៖សុភ័ណ្ឌ
ព្រៃវែង៖ជនសង្សយ័ដែលបានប្រើអំពើហិង្សាយកអង្រែបុកគ្រឿងវាយប្រពន្ធបណ្តាលឲ្យស្លាប់កាលពីថ្ងៃ ទី១០ ខែកុម្ភះ កន្លងមកនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ការឃាត់ខ្លួនជនសង្សយ័ខាងលើបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែកម្ភុះ ឆ្នាំ២០១៦ នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពាកពន្ធ័ករណីខាងលើ លោកអធិការដ្ឋាននគបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានឲ្យអ្នកយកព័ត៌មានដឹងថា កាលពីវេលាម៉ោង៨ នឹង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ជនសង្ស័យឈ្មោះ សឹង គីមស័រ ភេទប្រុស អាយុ៣០ឆ្នាំ
រស់នៅភូមិនឹងឃុំអំពិលក្រៅស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង បានយកអង្រែបុកគ្រឿងវាយទៅលើប្រពន្ធខ្លួនឯងឈ្មោះ ងួន សាម៉ុន ភេទស្រី អាយុ៤៦ ឆ្នាំរស់នៅភូឃុំខាងលើបណ្តាលឲ្យរងរបួសជាទង្ងន់ហើយបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
លោកអធិការក៏បានបញ្ជាក់ផងដែរថាជនសង្ស័យខាងលើក្រោយពីបានយកអង្រែបុកគ្រឿងវាយទៅលើប្រពន្ធរួចហើយបានរត់ចេញមកផ្លូវខាងមុខផ្ទះចៃដន្នក៏មានបុរស់ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិចពាក់ស្លាកលេខ8520ភព1បើកបរដោយឈ្មោះ ញាញ់ កញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ពេលនោះជនស
ង្សយ័បានយកអង្រែវាយអ្នកបើបរម៉ូតូចំនួន២អង្រែបណ្តាលឲរងរបួសស្រាលហើយជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់ចាប់ឃាត់ខ្លួនរហូតដល់ស្រុកព្រៃឈខេត្តកំពង់ចាមហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ស្នងការដ្ឋាននគបាលខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕