អភិបាលខេត្តមណ្ឌលគិរីចូលនិវត្តន៍ជំនួសដោយលោក ស្វាយ សំអ៊ាង
ដោយ៖សុខណាត
មណ្ឌលគិរី ៖ លោក អេង ប៊ុនហ៊ាង ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខតំណែង ពីអភិបាលខេត្តមណ្ឌលគិរី ដោយដាក់លោក ស្វាយ សំអ៊ាង ដែលបច្ចុប្បន្នជាអភិបាលរងខេត្ត នឹងត្រូវឡើងកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញ ។
នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។ការផ្ទេរមុខតំណែងនេះ ក៏អាស្រ័យដោយលោកអភិបាលខេត្ត អេង ប៊ុនហ៊ាងត្រូវចូលនិវត្តន៍ផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ពិធីផ្លាស់ប្តូរតំណែងនេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕