ដោយ៖រតនា
ភ្នំពេញ៖ដំណឹងដែលលេចឮថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅមានជំងឺប្រតិកម្មនឹងថ្នាដែរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេលត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេស។ ប៉ុន្តែបងប្រុសរបស់នាងបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា គឺជាដំណឹងមិនពិតទៅវិញខណៈដែលអ្នករស់នៅភូមិផងរបងជាមួយទម្លាយថា ខេមរៈ ស្រីពៅ គឺពិតជាប្រតិកម្មថ្នាំថែរក្សាសម្រស់ និងកំពុងសម្រាកព្យាបាលនៅស្រុកកំណើតមែន។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃឈរខេត្តកំពុងចាមបានបញ្ជាក់ថា ខេរៈស្រីពៅ មានជំងឺប្រតិតកម្មថ្នាំរក្សារសម្រស់កំពុងសំងំរក្សាសុខភាពនិងព្យាបាលនៅផ្ទះឯស្រុកកំណើត។ ប្រភពបញ្ជាក់ថា នាងបានប្រតិកម្មថ្នាំជាច្រើនខែមកហើយហើយស្ថានភាពជំងឺនៅតែបន្តតាមដានខណៈដែលនាងត្រូវចេញទៅពិនិត្យតាមដាននៅប្រទេសថៃជាបន្តបន្ទាប់។
តបនឹងដំណឹងអកុសល្យនេះត្រូវបានបដិសេធដោយបងប្រុសរបស់នាង គឺលោក ខេមរៈ ភិរុណ។លោកអះអាងថាប្អូនស្រីរបស់ខ្លួនស្ថិតនៅភ្នំពេញនិងកំពុងរស់នៅជាមួយគ្រួសារនៅម្ដុំចម្ការព្រីងនៅភ្នំពេញជាធម្មតានោះទេ ។ លោកបញ្ជាក់ថា ប្អូនស្រីរបស់លោកគឺនៅតែមានសុខភាពធម្មតា និងមិនមានបញ្ហាកើតឡើងដូចគ្នានឹងអ្វីដែលបានលេចធ្លាយនោះឡើយ បើទោះជាតារាចម្រៀងខេមរៈ ស្រីពៅ មិនមានសកម្មភាពឡើងឆាកឬចេញមុខក្នុងកម្មវិធីសិល្បៈនាពេលចុងក្រោយនេះក្តី។
ទោះជាដំណឹងអកុសល្យនេះកាន់តែសុះសាយក្តីក៏លោកមិនមានគម្រោងបង្ហាញមុខប្អូនស្រីជាសាធារណៈដែរដែលលោកចាត់ទុកថាដំណឹងអកុសល្យបែបនេះតែងកើតមានចំណោះតារាល្បីដែរ។
មានការលើកឡើងថា ការបញ្ជាក់របស់បងប្រុសនាងគឺជាការលាក់បាំងប៉ុណ្ណោះហើយវាគឺជាការបិទបាំងមួយបែបលាក់លៀមជាសាធារណៈ ។
នៅគេហទំព័របណ្តាញទំនាក់ទំនងសង្គមFacebook ផ្លូវការរបស់នាងក៏គេមិនបានឃើញនាងបញ្ចេញរូបថតថ្មីៗនិងបង្ហាញពីស្ថានភាពរស់នៅពិតជាក់ស្តែងរបស់នាងដែរក្រៅពីរូបថតចាស់ៗជាច្រើនសន្លឹងត្រូវបានបង្ហោះជាថ្មីដែលនៅក្រោមរូបថតគេឃើញមានការបញ្ចេញយោបល់និងសាកសួរសុខទុក្ខចំពោះស្ថានភាពជំងឺរបស់នាង ប៉ុន្តែមិនបានឃើញការឆ្លើយតបរបស់នាងអ្វីនោះដែរ។
អ្នកគាំទ្រនាងម្នាក់សរសេរលើហ្វេសប៊ុកដែលនាងបង្ហោះរូបចាស់នៅថា ប្រសិនបើនាងប្រតិកម្មថ្នាំពិតមែនគួរតែលាតត្រដាងដើម្បីជាបទពិសោធន៍សម្រាប់អ្នកចង់ថែរក្សាសម្រស់ទូទៅឲ្យបានដឹងហើយនាងគួរបង្ហាញពីស្ថានភាពរស់នៅនិងស្ថានភាពជំងឺពិតដល់អ្នកគាំទ្រហើយនាងក៏ទទួលបានការអាណិតកាន់តែច្រើននិងមិនមានការរិះគន់អ្វីទេ។
អ្វីដែលគេកាន់តែសង្ស័យថា ខេមរៈស្រីពៅ ពិតជាមានជំងឺធ្ងន់ធ្ងរនោះគឺ កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ ក្រុមគ្រួសារតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំពិធីមង្គលការ ជូនប្អូនស្រីរបស់ខ្លួនម្នាក់ ឈ្មោះ ខេមរៈ ស្រីពេជ្រ ដោយបានអញ្ជើញតារាល្បីៗ និងចាងហ្វាងផលិតកម្ម សាន់ដេ ចូលរួមអបអរសាទរផងដែរ ។
ប៉ុន្តែគេមិនបានឃើញវត្តមានតារាចម្រៀង ខេរៈ ស្រីពៅ ចេញមកទទួលស្វាគមន៍ភ្ញៀវកិត្តិយសដែលជាអ្នករួមអាជីព និងក្រុមការងារក្នុងផលិតកម្មជាមួយគ្នានោះទេ។អ្វីដែល ខេមរៈ ស្រីពៅ មិនបានមកទទួលរាក់ទាក់អ្នកសិល្បៈដូចគ្នាដោយសារតែសភាពជំងឺរបស់នាងកំពុងធ្វើទុក្ខខ្លាំង និងស្បែកមានសភាពប្រែប្រួលពេលត្រូវកម្ដៅ។
នៅពេលដ៏ខ្លីខាងមុខនេះក្រុមតារាចម្រៀងប្រចាំផលិតកម្មសាន់ដេទាំងអស់នឹងចាប់ផ្តើមផលិតបទចម្រៀងថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប៉ុន្តែ មិនមានបទចម្រៀងរបស់ខេមរៈស្រីពៅចេញច្រៀងដូចឆ្នាំកន្លងទៅនោះទេ។បទចម្រៀងចុងក្រោយរបស់នាង គឺបទ”លើសពីFanបានអត់?”ដែលត្រូវបានដាក់លក់ចុងក្រោយនៅអំឡុងខែមិថុនាឆ្នាំ២០១៥។
អ្នកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេលោក ឡាយ សុខចំរើន បានបញ្ជាក់ថាដំណឹងខាងលើប្រហែលជាគ្រាន់តែជាពាក្យចចាមអារ៉ាមច្រើនជាងរឿងពិត។ទោះជាយ៉ាងណា លោកទទួលស្គាល់ថាតារាចម្រៀង ខេមរៈ ស្រីពៅ មិនមានវត្តមានចេញថតបទចម្រៀងសម្រាប់ចូលឆ្នាំនៅថ្ងៃទី២៤ កុម្ភៈខាងមុខនោះទេ ៕