ការ៉ុតគឺជាបន្លែម្យ៉ាងដែលសម្បូរទៅដោយវីតាមីន A និងសារជាតិប្រឆាំងអុកស៊ីតកម្ម។ យើងទាំងអស់គ្នាបានដឹងហើយថា ការ៉ុតមានគុណប្រយោជន៍សម្រាប់ភ្នែក, ការរំលាយអាហារ, ស្បែក និងធ្មេញ។ ជាការពិតណាស់ការ៉ុតត្រូវគេបានយកទៅព្យាបាលជំងឺមួយចំនួនផងដែរ។
1 . កាត់បន្ថយស្លាកស្នាម
ប្រសិនបើអ្នកចង់កម្ចាត់ស្លាកស្នាម និងចង់ឲ្យស្បែកមានសុខភាពល្អ សូមផឹកទឹកការ៉ុតជារៀងរាល់។ ទន្ទឹមនឹងនេះ អ្នកអាចចិតយកសាច់ការ៉ុតមកបិតលើស្លាកស្នាមក៏អាចជួយកាត់បន្ថយស្នាមនៅលើរាងកាយផងដែរ។
2. ជួយឲ្យស្បែកមានការលូតលាស់
អ្នកអាចរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ និងមានភាពទន់ល្មើយដោយសារការផឹកទឹកការ៉ុតជាប្រចាំ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C នៅក្នុងការ៉ុតអាចជំនួសដល់ស្បែកឲ្យមានសុខភាពល្អ។ អ្នកក៏អាចប្រើប្រាស់ការ៉ុតធ្វើជាម៉ាសបិតលើផ្ទៃមុខក៏បាន។ ចំពោះការសូតលាស់នៃស្បែក អ្នកអាចព្យាយាមលាយការ៉ុតជាមួយនឹងទឹកឃ្មុំមកបិទលើផ្ទៃមុខ។ ការប្រើប្រាស់ការ៉ុតដើម្បីធ្វើសំយោគនៃស្បែក មានភាពល្អប្រសើរជាងប្រើប្រាស់គ្រឿងសំអាង។
3. អត្ថប្រយោជន៍នៃការប្រឆាំង
វីតាមីន C ដែលមានវត្តមាននៅក្នុងការ៉ុតដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត collagen (សសៃទឹកប្រូតេអ៊ីន) នៅក្នុងរាងកាយ។ តួនាទីដ៏សំខាន់នៃ collagen គឺអាចរក្សាភាពបត់បែននៃស្បែករបស់អ្នក។ ដូចគ្នានេះផងដែរលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មអាចជួយក្នុងការផ្លាស់ប្តូរពណ៌នៃស្បែក និងស្នាមជ្រីវជ្រួញនៅលើស្បែក។
4. ការពារពីពន្លឺព្រះអាទិត្យ
រឿងដ៏ល្អគឺការទទួលទានទឹកការ៉ុតក្នុងអំឡុងរដូវក្តៅ ព្រោះវាអាចជួយឲ្យស្បែករបស់អ្នកការពារពីកាំរស្មីព្រះអាទិត្យ។ ដូច្នេះអ្នកពឹងផ្អែកលើទឹកការ៉ុតដើម្បីការពារពន្លឺព្រះអាទិត្យ ដោយមិនចាំបាច់ប្រើឡេជំនួសក៏បាន។
5. ព្យាបាលបញ្ហានៅលើស្បែក
ការ៉ុតដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលបញ្ហាជាច្រើននៅលើស្បែក។ ប្រសិនបើអ្នកមានបញ្ហាដូចជា រលាកស្បែក, កន្ទួល, កើតមុនអាចធ្វើការព្យាបាលបានដោយប្រើការ៉ុត។ ជាការពិតណាស់ឥទ្ធិពលនៃទឹកការ៉ុតអាចជួយលើកកម្ពស់ស្បែករបស់អ្នកមានសុខភាពល្អ៕