ដោយ៖សហការី
ខេត្តប៉ៃលិន៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តប៉ៃលិនកំពុងពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពជនជាតិថៃម្នាក់ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅពីកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត។
តាមមន្ត្រីនគរបាលពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុំនិត ចាកឈុជីរះសាក់ធានភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិថៃ រស់នៅភូមិ៨ឃុំណងរី ស្រុកមឿង ខេត្តឈុនប៊ុរី ប្រទេសថៃ មុខរបរចាក់កកេត(ហៅភ្ញៀវកាស៊ីណូ)ជនរងគ្រោះបានបាត់ខ្លួនពីក្នុងកាស៊ីណូហ្វាមីហ្គោ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅម៉ោងប្រហែល១៨និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦
ប្រភពថាខណៈជនរងគ្រោះពេលនៅធ្វើការក៏ មានជនមិនស្គាល់មុខទួរស័ព្ឌណាត់ទៅហូបបាយនៅហាងចេកវ័ន្ធ នៅចំណុចផ្សារព្រំដោយជិះម៉តូឌុបមកដល់ចំណុចខាងលើគេឃើញក្រុមដែលណាត់ហូបបាយក៏បន្តដំណើរដោយជិះរថយន្តម៉ាកូរូឡាមិនចាំផ្លាកលេខបើកចេញទៅបាត់លុះដល់ថ្ងៃទី១៤ ខែថ្ងៃដដែល ខាងក្រុមហ៊ុនទំនាក់ទំនងមកលោកស្នងការគឺឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ពីករណីបាត់ខ្លួនជនរងគ្រោះខាងលើហើយលោកបានចាត់កម្លាំងស្វែងរកដែរតែមិនឃើញរហូតដល់ ថ្ងៃទី២១ខែកុម្ភៈ នេះទើបលេចឮថាមានប្រជាពលរដ្ឋប្រទះឃើញគំដីនិងប៉ែលដាក់នៅជិតនោះ ក៏កាយមើលឃើញសាកសពជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចចុះធ្វើកោសល្យវិច្ច័យតែម្តង។
ដោយឡែកវេបសាយថៃបានផ្សាយអោយដឹងថាថៅកែថៃម្នាក់ដែលមកជួលនៅកាស៊ីណូប៉ៃលិនផ្លាមីងហ្គោត្រូវបានដៃគូភាគហ៊ុន និងកូន បំណុលចាប់ជម្រិតតាំងពីថ្ងៃទី១៤កុម្ភៈ ឥឡូវរកឃើញសពកប់នៅក្បែរវត្តមួយក្នុងទឹកដីប៉ៃលិន។ថៅកែនេះឈ្មោះ«ស៊ាទុម»អាយុ៥១ឆ្នាំ។
សមត្ថកិច្ចមិនបានសន្និដ្ឋានយ៉ាងណានៅឡើទេករណីប្រទះឃើញសាកសពបុរសម្នាក់នេះដោយនៅរង់ចាំធ្វើកោសល្យវិច្ច័យរួចរាល់សិន ទើបអាចបញ្ជាក់ជាផ្លូវការជាក្រោយ ៕