ដោយ៖សហការី
ខេត្តព្រះសីហនុ៖នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នាវាកងទ័ពជើងទឹកប្រជាជនចិន ចំនួន០៣គ្រឿង បានចូលចតនៅកំពង់ផែស្វ័យតខេត្តព្រះសីហនុចំនួន០២គ្រឿង និងបោះយុថ្កាក្នុងលំហសមុទ្រ០១គ្រឿងសំរាប់ដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។
នាវាទាំង០៣គ្រឿងនេះ មានឈ្មោះដូចខាងក្រោម៖
-នាវាទី១ មានឈ្មោះ លូហ្សូ (LIUZHOU) ជាប្រភេទនាវាចំបាំង ប្រវែង១៣៥ម ទទឹង១៦ម លេខនាវា៥៧៣ មានទំងន់៤១០០តោន ។
-នាវាទី២ មានឈ្មោះ សាន់យ៉ា (SANYA) ជាប្រភេទនាវាចំបាំង ប្រវែង១៣៥ម ទទឹង១៦ម លេខនាវា៥៧៤ មានទំងន់៤១០០តោន ។
-នាវាទី៣ មានឈ្មោះ គីងហាយហូ (QINGHAIHU) ជាប្រភេទនាវាផ្គត់ផ្គង់ ប្រវែង១៩១ម ទទឹង២៥.៥ម លេខនាវា៨៨៥ មានទំងន់៣៧៣០០តោន ។
បញ្ជាក់: នាវិកលេីនាវាទាំងអស់មានចំនួន ៧៣៧នាក់ ៕
OSR( ព័ត៌មានផ្តល់ដោយ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ )