រាងកាយវានឹងបញ្ចេញ “សញ្ញា” ប្រាប់ឲ្យយើងដឹងនៅពេលដែលសរី រាងខ្វះនូវវីតាមីនណា មួយសម្រាប់ទ្រទ្រង់ឋាមពល និងសុខភាព ដូច្នេះត្រូវកត់សម្គាល់សញ្ញានោះឲ្យបានត្រឹម ត្រូវតាមអាការៈដូចខាងក្រោម ៖១-កង្វះវីតាមីន A
អ្នកខ្វះវីតាមីន A នឹងមានអារម្មណ៍ខ្លាចពន្លឺ ភ្នែកងាយរោយ ហើយក៏ងាយមានជំងឺភ្នែក ។ កម្លាំងការពារសរីរាង្គខ្សោយ ជ្រុះសក់ ភ្នែកស្ងួត ឡើងបាយ ហើយអាចប្រឈមនឹងការពិការភ្នែក ដោយស្ងួតភ្នែក ។
បំពេញបន្ថែមៈ បំពេញវីតាមីនដោយប្រភេទអាហារ ជាអារិ៍ៈ ថ្លើម, បេះដូង, ទឹកដោះគោ, ផ្នែកក្រហមនៃស៊ុត, ផ្លែឈើក្រហមៗ, ល្ហុង, ការុត… ។
២- កង្វះវីតាមីន B1
ការរំលាយអាហារចុះខ្សោយ មិនធន់កម្លាំង ស្បែកស្ងួត ហើយសម្បុរអាក្រក់, ដៃជើងពេលខ្លះស្ពឹក, ឈឺក្បាលល្វើយៗ ការចងចាំធ្លាក់ចុះ, ឧស្សាហ៍ដង្កក់ដង្ហើម, បេះដូងដើរលឿន, នឿយហត់, ធុញទ្រាន់អាហារ ។
បំពេញបន្ថែមៈវីតាមីន B1 សម្បូរនៅក្នុងៈ ស្រូវសាលី, សណ្តែកបាយ, អង្ករសំរ៉ូប, ផ្នែកក្រហមនៃស៊ុត, ថ្លើម, សាច់សុទ្ធ, ត្រី… ។
៣- កង្វះវីតាមីន B2
បបូរមាត់ប្រេះ រលាកនៅស្នាមជ្រីវជ្រួញត្រង់ច្រមុះ របួសសះស្បើយយឺត ។ ដៃជើងក្តៅ ក្បាលសម្បូរអង្គែ បរិភោគរួចពេលខ្លះស្រវាំងភ្នែក ។
បំពេញបន្ថែមៈB2 សម្បូរនៅក្នុងទឹកដោះគោ, ហ្វ្រូម៉ា, សាច់សុទ្ធ, បេះដូង, ថ្លើម, ក្រលៀន, ស៊ុត, គ្រាប់ធញ្ញជាតិ, បន្លែមានពណ៌ខៀវស្រងាត់… ។
៤- កង្វះវីតាមីន B12
ស្បែកមុខឡើងលឿង, សក់ឆាប់ស្កូវ, ក្បាលធីងធោង, អវៈយវៈស្ពឹកស្រពន់, ពុំឃ្លាន, អន់សតិបញ្ញា, ដង្ហើមពុំប្រក្រតីពិបាកប្រមូលផ្តុំអារម្មណ៍ ។
បំពេញបន្ថែមៈB12 សម្បូរក្នុងថ្លើម, ក្រលៀន, បេះដូង, សាច់គោ, ត្រី, ផ្នែកក្រហមនៃស៊ុត, ទឹកដោះគោ, យ៉ាអ៊ួ, ក្តាម, ងាវ… ។
៥- កង្វះវីតាមីន C
ហូរឈាមក្រោមស្បែក និងចិញ្ចាញឆ្មេញហើម ឬ ហូឈាមពីគល់ឆ្មេញ ។ ស្នាមរបួសក្រសះស្បើយ, បាត់ការប្រមូលផ្តុំអារម្មណ៍ បើមានជំងឺធ្ងន់នឹងខូចឆ្មេញ ឆ្អឹងទន់ សសៃឈាមងាយបែក (ជាៗ), ខ្វះឈាម បេះដូងខ្សោយ ហើយការបាត់បង់ជីវិត ។
បំពេញបន្ថែមៈC សម្បូរនៅក្នុងពពួកក្រូច, ប៉េងប៉ោះ, ផ្លែឈើ, ថ្លើម, ក្រលៀន… ។
៦- កង្វះវីតាមីន E
អវៈយវៈចុករោយ ងាយចេញញើស ស្បែកស្ងួត សក់បែកចុង ខួរក្បាលតានតឹង ។ ចំពោះស្ត្រី គឺឈឺចុកពេលមានរដូវ ពិបាកមានគភ៌ ។ បុរសវិញ គឺចំណង់ផ្លូវភេទថមថយចុះ ។
បំពេញបន្ថែមៈ E សម្បូរក្នុងពពួកបន្លែ, ប្រេងធញ្ញជាតិ, ពោត, ស្រូវសាលី, គ្រាប់ល្ពៅ, សណ្តែកដី… ។
៧- កង្វះវីតាមីន B3 (PP)
ស្ងួតមាត់ បបូរមាត់ស្វាយ ផ្លូវចិត្តតែងមានភាពនឿយណាយ ។ ហូរ ឈាមនៅចិញ្ចាញឆ្មេញ រមាស់ស្បែក ចំណូលចិត្តហូបចុកប្រែប្រួល ។
បំពេញបន្ថែមៈB3 សម្បូរក្នុង ថ្លើម, ក្រលៀន, សាច់សុទ្ធ, ត្រី, ស៊ុត, ទឹកដោះគោ, ផ្សិត, គ្រាប់ធញ្ញជាតិ, បន្លែ… ។
៨- កង្វះវីតាមីន B6
រងសភាពកន្រាក់ដៃជើង ព្រោះសសៃប្រសាទអវៈយវៈមានផលប៉ះពាល់ ។ ច្រើនរមួលក្រពើ របួសក្រៅស្បែកក្រជា ។ ស្ត្រីមានគភ៌ក្អួតចង្អោរខ្លាំង ។ អារម្មណ៍ងាយរំញោច ចុងដៃស្ពឹក ស្បែកស្ងួត ខ្វះឈាមក្រហម ។
បំពេញបន្ថែមៈB6 សម្បូរក្នុង ផ្សិត, គ្រាប់ធញ្ញជាតិ, អង្ករសំរ៉ូប, គ្រាប់រីករាយ, ចេក, ត្រី, ក្រលៀន, ថ្លើម, សាច់មាន់, សណ្តែកសៀង… ៕