អ្នកគាំទ្រ​ចង់​ឲ្យ ខេមរៈ​ស្រី​ពៅ ចេញមុខ​បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ដោយផ្ទាល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2016 ក+ ក-

 

​ដោយ​៖​រតនា​

​ភ្នំពេញ​៖​បន្ទាប់ពី​ដំណឹង​តារាចម្រៀង​ខេមរៈ ស្រី​ពៅ​មាន​បញ្ហា​សុខភាព​រហូត​ធ្លាក់ខ្លួន​ឈឺ​ដេក​ដួល​ត្រូវបាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​បងប្រុស​បង្កើត​របស់​នាង​បានចេញ​មុខមក​ស្រាយ​តាម​វីដេអូ​ខ្លី​មួយ​ដែល​ការបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ទោះជា​យ៉ាងណាក្តី​មហាជន​ចង់បាន​ការបញ្ជាក់​នេះ​ត្រូវបាន​អ្ន​គាំទ្រ​ជាច្រើន​ស្នើ​ឲ្យ​ក្រុមគ្រួសារ​បង្ហាញ​រូបថត​ឬ​បី​ដេ​អូ​ឃ្លី​ប​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព របស់​ខេមរៈ ស្រី​ពៅ​ពិតប្រាកដ​។​

​វីដេអូ​ខ្លី​រយៈពេល​ប្រមាណ​ជិត​១០​នាទី តារាចម្រៀង ខេមរៈ សិរីមន្ត បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ក្តីបារម្ភ​និង​ការសាកសួរ​សុខទុក្ខ​ទៅ​ដាល់​ប្អូនស្រី​បណ្តូលចិត្ត​ដែល​លេចលឺ​ដំណឹង​អ​កុស​ល្យ​មួយចំនួន​ពិសេស​គឺ​ដំណឹង​នាង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​លោក​បញ្ជាក់ថា ប្អូនស្រី​លោក​មិនមាន​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដេក​លើ​ស្លឹកចេក​ឬ​ស្ថិតក្នុង​ដំណាក់កាល​រលះ​រលួយ​សាច់​ដូច​ដំណឹង​កន្លងមក​ទេ​។​លោក​ទទួលស្គាល់ថា​ខេមរៈ ស្រី​ពៅ​ពិតជា​មាន​ជំងឺ​ប៉ុន្តែ​ជា​ជំងឺ​ផ្នែក​បំពង់​សំឡេង ផ្នែក​ពោះវៀន​ក្រពះ​ប៉ុណ្ណោះ​ហើយក៏​ជាហេតុ​ដែល​មិនអាច​ឲ្យ​ប្អូនស្រី​លោក​ច្រៀង​បំពេរ​អារម្មណ៍​ទស្សនិកជន​បាន​ដូច​រាល់ដង​ហើយ​លោក​ក៏​ព្យាយាម​នាំ​ប្អូនស្រី​ចេញទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផងដែរ​។​

​ក្រៅពី​អរគុណ​និង​បដិសេធ​បញ្ជាក់​ពីលើ​ដំណឹង​អ​កុស​ល្យ​នេះ​តារាចម្រៀង​លំដាប់​ជួរមុខ​នេះ​បានបង្ហាញ​ពី​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត​ជាមួយ​នឹង​បណ្តាញសារព័ត៌មាន​ក៏ដូចជា​អ្នកជិតខាង​មួយចំនួន​ដែល​ទម្លាយ​ដំណឹង​អ​កុល​ស​ល្យ​ដែល​លោក​ចាត់ទុកថា​ប្រាសចាក​ពី​ការពិត​។ លោក​បានចាត់ទុក​ពាក្យ​ចរ​ចាម​អារាម​មួយចំនួន ខាងលើ​អាចធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​របស់លោក​។ ហើ​លោ​ករំ​ពឺ​ង​ថា ការបញ្ជាក់​នេះ​គឺ​ដើម្បី​តបស្នង​ការដឹងគុណ និង​យកចិត្ត​ទុក្ខ​ដាក់​ពី​ស្ថានភាព​ជំងឺ​របស់​ប្អូនស្រី​។​
​ ​
​វីដេអូ​ខ្លី​នេះ​ត្រូវបាន​ចែកចាយ​នឹងមាន​អ្នក​ចូល​មើល​ប្រមាណ​កន្លះ​លាន​ដង​ជាមួយនឹង​ការបញ្ចេញ​យោបល់​(Comment)​ផ្សេងៗ ជាច្រើន​ស្ទើ​មិនគួរ​ឲ្យ​ជឿ​ដែល​ភាគច្រើន​ជូនពរ​តារាចម្រៀង​ស្រី​ត្រកូល​ខេមរៈ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ហើយ​អ្វីដែល​មហាជន និង​អ្នកគាំទ្រ​តារាចម្រៀង​ខាង​លំ​ណូ​ម​ពរ​គឺ​ការ​ចង់ឃើញ​រូបថត ឬ​វីដេអូ​ឃ្លី​បរ​បស់​តារាចម្រៀង​ខេមរៈ ស្រី​ពៅ​ដោយផ្ទាល់​នឹង​ភ្នែក​។

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​លើកឡើងថា “​ខ្ញុំ​ដឹង​ណា​ថា​បងប្រុស​ស្រឡាញ់​ហើយ​យកចិត្តទុកដាក់ take care លើ​បង​ពៅ​ប៉ុណ្ណា ព្រោះ​បង​ការពារ​ណាស់​ទៅ​កិត្តិយស​បង​ពៅ មិន​ដូច​តារា​ដទៃ​នោះទេ បង​ពៅ​ក៏​មិនដែល​សម្តែង​ជាមួយ​តារា​ប្រុស​ណា​ក្រៅពី​បង​ដែរ ប៉ុន្តែ​សុំ​បង្ហាញ​ឲ្យ​កាន់​តេ​ច្បាស់​បាន​អត់​? រូបថត​គាត់ ឬក៏ clip video គាត់​ណា​បង​? កុំ​ឲ្យ​ពួក​ខ្ញុំ​នៅតែ​យល់​ច្រ​លំ ហើយក៏​ដើម្បី​ឲ្យ​អ្នក​ដែល​និយាយ​មិន​ពិត​ខ្មាស់​គេ​វិញ​ម្តងណា​បងប្រុស​។ ចាត់ទុកថា​ជាការ​តបស្នង​ការបារ​ម្ភ​របស់​ទស្សនិកជន​ទៅ​បងប្រុស​”​។ នៅមាន​អ្នក​បញ្ចេញយោបល់​ជាច្រើន​នាក់​ទៀត​បានស្នើ​ឲ្យ​មានការ​បញ្ជាក់​ពី​សាមីខ្លួន ពិសេស​ការបញ្ចេញ​វីដេអូ​ខ្លី​រូបថត​ក្តី​បើទោះជា​នាង​មាន​បញ្ហា​សុខភាព​មែន​នោះ​ក៏ដោយ​។

​ទោះជា​អ្នក​បញ្ចេញយោបល់​ម្នាក់​ផ្សេងទៀត​លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា “​សម្រាប់​ខ្ញុំ​គឺមាន​បញ្ហា​ពីរ​នៅក្នុង​រឿងនេះ​! ទីមួយ​គឺ​ហេតុ​អី​បាន​គេ​នៅ​សុខៗ​ក៏​សុខចិត្ត​ប្រើ​មាត់​ឆ្កែ​ទៅ​ប្រឌិត​រឿង​កញ្ញា​? ទី​2 គឺ​បើ​មិន​ដូច​គេ​និយាយ​ទេ​ហេតុ​អី​ក៏​មិន​ចេញមុខ​បកស្រាយ​ទុក​អោយគេ​នៅ​ឆ្ងល់​ចឹ​ង​? ចង់​ល្បី​ដោយសារ​រឿង​ច​ចាម​អារាម​ចឹ​ង​មែន​? ច្រៀង​ពិ​រោះ​ដែរ សម្រស់​ក៏​ស្អាត​ទៀត​ម៉េច​មិន​ខំ​អោយ​ល្បី​រឿង​សមត្ថភាព​សម្តែង​វិញ​ទៅ​? ហើយ​បើ​ឈឺ​វិញ​មែន​គឺ​មានតែ​ពាក្យ​ថា​អាណិត​ប៉ុណ្ណោះ​ក្នុងនាម​ជា​អ្នកគាំទ្រ​ម្នាក់់​។​

​កុំ​តូច​ចិត្តនឹង​ពាក្យ​រិះគន់ថា មកពី​ចង់​ស្អាត​ទើប​មាន​បញ្ហា ត្បិត​គ្មាន​អ្នកណា​មិន​ចង់​ស្អាត​ទេ គ្រាន់តែ​អ្នក​ស្អាត​ខ្លះ​បែប​ធម្មជាតិ និង​អ្នកខ្លះ​ស្អាត​ដោយ​កែច្នៃ​៕

11225544228817