ក្រុមហ៊ុន ឡុង ណាំ នៅ​ស្រុក​បាភ្នំ ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ឈើកាច់​មុនពេល​មាន​អាជ្ញាប័ណ្ណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

​ដោយ៖សហការី

ខេត្ត​ព្រៃ​វែ​ង៖ ក្រុមហ៊ុន ឡុង ណាំ មានទីតាំងនៅស្រុកបាភ្នំ ត្រូវគេរាយការណ៍ថា កំពុង​ធ្វើ​អាជីវកម្ម​បំផ្លាញថ្មជុំវិញតំបន់ភ្នំឈើកាច់ដោយកេង​បន្លំ​ផលប្រយោជន៍​របស់​រដ្ឋ ព្រោះ​ពួកគេ​បាន​យក​ថ្ម​ខុស​ទីតាំង​ដែល​ច្បាប់​បានកំណត់ និង​បាន​យក​ថ្ម​យ៉ាង​គគ្រឹកគគ្រេង ក្នុងពេលដែល​ពួកគេ​កំពុងស្ថិត​ក្នុងដំណាក់កាល​សុំ​អាជ្ញាប័ណ្ណ​ពី​ស្ថាប័នជំនាញ​នៅឡើយ​​។​

​ប្រជាពលរដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា ក្រុមហ៊ុន ឡុង ណាំ ដែល​ធ្វើ​អាជីវកម្ម​ថ្ម បាន​យក​ថ្ម​ខុស​ទីតាំង​កំណត់ ខ​ណៈ​ក្រុមហ៊ុន​កំពុង​រត់ការ​សុំ​អាជ្ញាប័ណ្ណ​។​

​តាម​ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ​កាយ​យក​ថ្មភ្នំ​ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​

ទន្ទឹមនឹង​បញ្ហា​ង​ខាងលើនេះ ក្រុមហ៊ុន ឡុង ណាំ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿងអាស្រូវ នាំ​ថ្មភ្នំ ដែល​ត្រូវគេ​កកាយ ប្រមាណ​ជាង 10 ម៉ឺន​ម៉ែត្រគូប យក​ចេញពី​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ក្នុង​គោលបំណង​ដឹក​យកទៅលក់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង​ដោយ បម្រុង​មិន​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថាបើ​ក្រុមហ៊ុន​ប្រព្រឹត្ត​បទល្មើស​តែម្នាក់ឯង មិនអាច​ទៅរួច​ទេ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្មភាព​បំពាន ច្បាប់​របស់​រដ្ឋ​។​

​មន្ត្រី​នៅ​មូលដ្ឋាន​ក្នុងស្រុក​បាភ្នំ បាន​បង្ហើប​ថា មូលហេតុ ថ្មភ្នំ​ដែល​គេ​កកាយ​បាន​ទាំងនោះ មិន​ត្រូវបាន​បង់ពន្ធ គឺ​ដោយសារ​ថ្ម​ទាំងនោះ ត្រូវបាន​គេ​កកាយ​យក​ពី​តំបន់ យក​ថ្ម​របស់ សហគមន៍ ដោយ​កន្លងមក ទីនោះ គឺមាន​ប្រជាពលរដ្ឋ សរុប ១៧ គ្រួសារ ជា​អ្នក​វាយយក​ថ្មភ្នំ​ដោយ​ប្រើ​ដៃ តែ​មិនមាន​អាជ្ញាប័ណ្ណ​ញ​ពី​ក្រសួង​រ៉ែ និង​ថាមពល នោះទេ ។ តែ​បច្ចុប្បន្ន​ទីកន្លែង​យក​ថ្ម​នោះ​ត្រូវបាន​ឈ្មួញ​បាន​ទិញយក​ពី​សហគមន៍ ហើយ​បាន​ប្រើ​គ្រឿងចក្រ​កកាយ​យក​ថ្ម និង​បាន​ដឹក​តាម​រថយន្ត​លក់​ចេញទៅ​ខេត្តស្វាយរៀង ។​

​ប្រជា​ពល​ដ្ឋ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែល​តែងតែ​ត្អូញត្អែរ​ពី​ករណី​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​ស្រុក បាភ្នំ ខេត្តព្រៃវែង បានស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ ពិសេស​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង គប្បី​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ស៊ើបអង្កេត និង​ដោះស្រាយ​បញ្ហា​ខាងលើ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្រុក​បាភ្នំ ត្រូវ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ និង​ខ្សាច់​ភ្នំ រាប់សិប​ឆ្នាំ​មកហើយ តែ​ផ្លូវថ្នល់​នៅក្នុង​ស្រុក​បាភ្នំ ក៏ដូចជា​នៅ​ខេត្តព្រៃវែង នៅតែមាន​ស្ថានភាព​អាក្រក់​នៅឡើយ​៕

21345619993254