ចាប់​ជនជាតិ​វៀតណាម​៩នាក់ លួចចូល​ កាប់​ឈើ​នៅ​ស្រុក​ពេ​ជ្រា​ដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2016 ក+ ក-

ដោយ៖សុខណាត

​មណ្ឌល​គី​រី​៖​ជនជាតិ​វៀតណាម ៩ នាក់​ត្រូវបាន​កម្លាំង​ការពារ​តំបន់​អភិរក្ស WWF ចាប់​ឃាត់ខ្លួន​ខណៈ​ពួកគេ​ចូលមក​លួច​កាប់​ឈើ​លើ​ទឹកដី​កម្ពុជានៅចំណុចអូរណា ស្រុកពេជ្រាដា ​ក្នុង​ខេត្តមណ្ឌលគិរី​។

មន្ត្រី​មូលដ្ឋាន​បាន​រាយការណ៍​ថា នៅ​យប់​ថ្ងែ​ទី​24​ខែកុម្ភៈ​ឆ្នាំ​2016 វេលា​ម៉ោង​ប្រមាណ ៩.៣០​នាទី​យប់ កំលាំង​យាមល្បាត​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ចំនុច​ច្រក​អូរ​ណា (​ចន្លោះ​ប៉ុស្តិ៍​៤ – ៥ )​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ប្រទះឃើញ ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន 09​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​ត្រូវបាន​កំលាំង របស់លោក ឡុង ប៊ុង ជា​ប្រធាន​ព្រៃ​ការពារ​wwf ប្រចាំខេត្ត​មណ្ឌលគិរី​ធ្វើការ​ឃាត់​ភ្លាមៗ រួមមាន​ទាំង​វត្ថុតាង​មួយចំនួន​ផងដែរ​។​

លោក បាន​បញ្ជាក់ដែរថា នៅ​ប្រតិបត្តិ​ការណ៍​នោះបាន​ដឹកនាំ​ផ្ទាល់​ដោយ លោក​កែវ សុ ភ័ក្យ ជា​អនុប្រធាន​នៃ​ព្រៃ​ការពារ​អភិរ​ក្យ​WWF ក្រោយពី​លោក​ទទួល​ព័ត៌មាន​ថា​មាន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូលមក​លួច​កាប់​ព្រៃ​ក្នុង​ទឹកដី​ខ្មែរ​ដែលជា​តំបន់​កា​ពារ​របស់លោក បាន​បញ្ជា​អោយ​ចុះទៅពិនិត្យ មើល​តែម្ដង ។​

ការចុះ​ល្បាត​ព្រៃ​នោះ ក្រុម​លោក​ក៏បាន​ប្រទះឃើញ​ជនល្មើស ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នា​ចំនួន​09​នាក់ នៅ​ចំណុច អូ​រណា​ក្រោយ​ប៉ុស្តិ៍ រួមមាន​រណារយន្ដ​ចំនួន​03​គ្រឿង ម៉ួ​តូ​ចំនួន​07 បច្ចុប្បន្ននេះ​កំលាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នាំមក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គី​រី​ទាំងយប់ ។​

ព្រឹក​ថ្ងៃទី ២៥​នេះ លោក​បាន​កសាង សំណុំរឿង​ដេ​ី​ម្បី ប​ញ្ជួ​ន​ខ្លួន ជនល្មើស​ទាំង​៩​នាក់​រួមទាំង​វត្ថុតាង ដើម្បី​ទៅអោយ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕
1ade