លោក ហុង សុខហួរ ស្នើដាក់លិខិតឆ្លងដែន២ និងប្រាក់ដើម្បីធានាការនៅក្រៅឃុំ
ដោយ៖រដ្ឋា
ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រនេះ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បាននិយាយពេលសវនាការក្នុងតុលាការកំពូលថាលោកស្នើនៅក្រៅឃុំបណ្ដោះអាសន្នដោយសារលោកមានបញ្ហាសុខភាព ហើយលោកយល់ព្រមដាក់លិខិតឆ្លងដែនរបស់លោកចំនួន២និងប្រាក់មួយចំនួនទៀត ដើម្បីធានាបានការសុំនៅក្រៅឃុំ។
គួររំឭកថា លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕