បាក់​ស្ពានដែក​មួយ​ខ្សែ​ទៀតហើយ​នៅ​ស្រុក​ឆ្លូង​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2016 ក+ ក-

​ដោយ៖រដ្ឋា

ខេត្តក្រចេះ​៖ ស្ពានដែក​ដែល​ស្ថិតនៅ​ចំណុច​ផ្លូ​វាង​ស្ពាន​កំពង់​រាំង នៅ​ព្រឹក​មិញ​នេះ បាន​រង​ការបាក់​ស្រុត​ខូចខាត​ទាំងស្រុង​ដោយសារ​រថយន្ត​ធុន​ធ្ងន់​មួយគ្រឿង​ដែល​ដឹក​ដំឡូង​មី​ពេញបន្ទុក​បាន​បើក​ឆ្លងកាត់ ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​គួររំឭកថា កន្លងមកនេះ មាន​ស្ពាន ថ្នល់​ជាច្រើន​កន្លែង​បាន​រង​ការខូចខាត​ដោយសារ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​ឆ្លងកាត់ ហើយ​ថ្មីៗ​នេះ រាជ​រដ្ឋា​ភិ​បាក​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ករណី​សមត្ថកិច្ច​បើកដៃ​ឲ្យ​រថយន្ត​យី​ឌុប​ដឹក​អង្ករ​លើស​ចំណុះ​រហូតដល់​ជាង​៧០​តោន​បើក​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​បង្ក​ឲ្យ​មានការ​ខួច​ខាត​។ ឥលូវ​នេះ មាន​រថយន្ដ​យី​ឌុប​ខ្នាត​យ​ក្យ​មួយគ្រឿង​ទៀត​បាន​ដឹក​ដំឡូង​ពេញបន្ទុក​ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង​។​

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១​និង ៣០​នាទី​ទៀប​ភ្លី ឈន​ចូល​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០១៦ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ត្រង់ចំណុច​ស្ពានដែក​មួយកន្លែង​នៅ​ផ្លូវ​ថ្មី ជា​ធ្វើ​វាង​ស្ពាន​កំពង់​រាំង ខណៈ​កំពុង​ជួសជុល​ស្ថិត នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។

លោក ហេង ចន្ថា អភិបាលស្រុក​ឆ្លូង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ក្រោយ​រថយន្ដ​នោះ​បានធ្វើ​ចរាចរណ៍ បណ្ដាល​ឲ្យ​បាក់​ស្ពាន​រួចមក ម្ចាស់​រថយន្ដ​បំរុង​យក​ឡាន​ស្ទួ​ច​យក​រថយន្ដ និង​កើប​ដំឡូង​យក​វិញ ប៉ុន្តែ​ត្រូវ​កំលាំង​របស់លោក​ចុះទៅ​ដល់​ឃាត់​មិនទាន់​ឲ្យ​ស្ទួ​ច​យក​ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ រក​ផលប៉ះពាល់​សិន​។​លោក​អភិបាលស្រុក​បន្តថា ម្ចាស់​រថយន្ដ​ដឹក​ដំឡូង​នោះ​លោក​មិនបាន​ចាំ​ឈ្មោះ​នោះទេ ប៉ុន្តែ​លោក បាន​បញ្ជាក់ថា ម្ចាស់​រថយន្ដ​នោះ​ជា​អ្នករស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ដែរ ៕

1ab14axz