​ជនអនាមិក​កាប់​កូនក្រមុំ​ស្លាប់ និង​កូនកំលោះ​របួសធ្ងន់​ពេល​បញ្ចប់​ពិធីមង្គលការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2016 ក+ ក-

​ដោយ​៖​សុ​ភ័​ណ្ឌ​

​ខេត្តក្រចេះ ៖​ឃាតករ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ហិង្សា​កាប់​ទៅលើ​ជនរងគ្រោះ​ពីរ​នាក់​ដែលជា​សាមីខ្លួន​កូនកំលោះ និង​កូនក្រមុំ ខ​ណៈ​អ្នក​ទាំងពីរ​នាំគ្នា​ទៅ​ងូតទឹក​អណ្តូង​នៅក្រៅ​ភូមិ​បន្ទាប់ពី​ពិធី​អាពាហ៍ពិពាហ៍​បានបញ្ចប់​។

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ២៣:២០​នាទី នៅ​ចំណុច​ភូមិ​មាក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង បណ្តាល​ឱ្យស្លាប់​កូនក្រមុំ​ស្លាប់ និង​បុរស​កូនកំលោះ​រងរបួស​ធ្ងន់​។​

​ប្រភពពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ បានអោយដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ម៉ុ​ន ស្រី​ញឹ​ប ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ (​ជា​កូនក្រមុំ​) , ទី​២​ឈ្មោះ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល (​ជា​កូន​ក​ម្លោះ​)​។​

ប្រភព​បន្តថា ពេល​កើតហេតុ​គឺជា​ថ្ងៃ​ចូល​រោងការ​របស់​ជនរងគ្រោះ​ទាំងពីរ​នាក់ ។​លុះ​ល្ងាច​ឡើង​កម្មវិធី​ចូល​រោងការ​បានបញ្ចប់ ហើយ​កូនក្រមុំ និង​កូន​ក​ម្លោះ​ទាំងពីរ​នាក់​បាន​បណ្តើរ​គ្នា​ទៅ​ងូតទឹក​អណ្តូង​នៅឯ​វាលស្រែ ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចេញមុខ​ធ្វើ​សកម្មភាព​ដោយ​កាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​បណ្តាល​ឲ្យ​ស្លា​បើ និង​របួស​តែម្តង ។​

លោក​វរសេនីយ៍ទោ ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល បានបញ្ជាក់​អោយដឹងថា សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដើម្បី​នាំមក​ផ្តន្ទាទោស​តាមច្បាប់​៕

1agfcd1ahbgv