ការសិក្សា​៖​រាំ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ហានិភ័យ​ជំងឺ​បេះដូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2016 ក+ ក-

​សុខភាព​៖​បណ្ដា​ក្រុម​អ្នកស្រាវជ្រាវ​នៅ​ក្រុង​ស៊ីដនី ប្រទេស​អូស្ដ្រាលី​ជឿជាក់ថា ការ​រាំ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​ដល់​ទៅជិត​៥០​ភាគរយ​ឯណោះ សម្រាប់​មនុស្ស​ដែលមាន​វ័យ​លើសពី​៤០​ឆ្នាំ​។​
​ការសិក្សា​រយៈពេល​១០​ឆ្នាំនេះ​បាន​រកឃើញថា ចំនួន​អ្នក​ដែល​បានធ្វើ​សកម្មភាព​រាំ​ទំនងជា​ស្លាប់​ដោយសារ​ជំងឺ​បេះ ដូង​នេះ​តិចជាង​អ្នក​ដែល​មិន​បានធ្វើ​សកម្មភាព​រាំ ឬ​ធ្វើ​សកម្មភាព​រាំ​យ៉ាង​កម្រ​។ អ្នកស្រាវជ្រាវ​គិតថា កត្ដា​រួមគ្នា​រវាង​ការហាត់​ប្រាណ​ដោយ​ការ​រាំ ជាមួយនឹង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងសង្គម គឺជា​គន្លឹះ​សំខាន់​។​
​បណ្ឌិត​សាស្ដ្រាចារ្យ Dafina Merom ពី​សកល​វិទ្យាល័យ​ក្រុង​ស៊ីដនី​យ៍​និយាយថា ប្រភេទ​ចង្វាក់ ឬក៏​ស្ទីល​នៃ​ការ​រាំ​មិន​សំខាន់​ឡើយ ព្រោះ​សកម្មភាព​រាំ​ជា​លក្ខណៈ​មួយ​នៃ​ការហាត់​ប្រាណ ហើយ​ថា​ការ​រាំ​កាន់តែច្រើន គឺមាន​ប្រយោជន៍​កាន់តែ​ល្អ​ដល់​សុខភាព​៕

7134384-3x2-700x467