ឃាត់ខ្លួន​ជនបរទេស​១៤​នាក់​បញ្ជូនទៅ​ប្រទេស​ដើម​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2016 ក+ ក-

ដោយ៖បញ្ញា

​ភ្នំ​ពេ​ញ៖នៅវេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃ​ទឺ​៤ ខែមីនា​ឆ្នាំ​២០១៦​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ចុះ​ធ្វើការ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៣នាក់ និងជនជាតិជប៉ុនម្នាក់​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ បញ្ជូនទៅស្រុកកំណើតវិញ។​

​ការចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ុក ខៃ​សិឡា ដោយមាន​ការសំរបសំរួល​ពី​លោក មាស​ច​ន្ទ័​ពិ​សិ​ដ្ឌ​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជ​នី​ភ្នំពេញ​ផងដែរ​។​

​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ផ្លូវ​លេខ​២៩២ សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​។​ក្នុងនោះដែរ​កំលាំង​អគ្គនាយក​ដ្ឌា​ន​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៤​នាក់ ក្នុងនោះ​វៀតណាម​១៣​នាក់ (​ស្រី​ចំនួន​៦​នាក់​) និង​ជប៉ុន​១​នាក់​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់​។​

​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ទាំង​និង​ជប៉ុន​ទាំង​១៤​នាក់​ត្រូវបាន​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័​នាយក​ដ្ឌា​ន​អន្តោ​ប្រវេ​ស​ន៏​ដើម្បី​ធ្វើការ​សាកសួរ​និង​រៀបចំ​ឯកសារ​បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​៕
1abb21abb1