អង្គរក្ស​លោក កឹម សុខា ឃាត់ខ្លួន​និស្សិត​៥​នាក់​ខណៈ​តវ៉ា​ឲ្យ​ពន្យល់​ពីព័ត៌មាន​ស្នេ​ហា​ជាមួយ​ស្រីក្មេង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2016 ក+ ក-

ដោយ៖រដ្ឋា

​ភ្នំពេញ​: យ៉ាងហោចណាស់​មាន​យុវជន​៥​នាក់​ក្នុង​ក្រុមយុវជន និង​និស្សិត​ប្រមាណ​ជា ៣០​នាក់ ត្រូវបាន​ក្រុម​អង្គរក្ស​លោក កឹម សុខា សង្កត់​ប​ង្ខ៉​ឲ្យ​អង្គុយ​ស្ងៀម​នៅនឹងកន្លែង​ខ​ណៈ​ដែល​គេ​បាននាំគ្នា​ទៅ​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើការ​បកស្រាយ និង​បញ្ជាក់​ការពិត រឿង​បែកធ្លាយ​សម្លេង​សន្ទនា សាសង​ស្នេហា​ជាមួយ​ស្រីក្មេង ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​។​

ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ ខណៈពេលដែល​លោក កឹម សុខា កំពុងតែ​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​នៅ​អូរ​តាប៉ាង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ការព្យាយាម​ស្វែងរក​ការជួប​ជាមួយ​លោក កឹម សុខា ដើម្បី​ឲ្យ​បកស្រាយ​ការពិត​នោះ​ត្រូវបាន​ក្រុម​សន្តិសុខ និង​ក្រុមយុវជន គណបក្ស​សង្គ្រោះ​ជាតិ រារាំង​មិន​ឲ្យ​ចូលទៅ​ជួប​លោក កឹម សុខា នៅក្នុង​វេទិកា​នោះទេ ។​ឪ​កាស​នោះ​មាន​យុវជន​៥​នាក់​ក្នុង​ក្រុម​យុវ​និស្សិត​តវ៉ា ត្រូវបាន​អង្គរក្ស​លោក កឹម សុខា ចាប់​ឲ្យ​អង្គុយ​នៅនឹងកន្លែង​ខាងមុខ​វេទិកា ចំណែក​លោក កឹម សុខា បើទោះបីជា​ក្រុមយុវជន និង​និស្សិត​ទាមទារ​ឲ្យ​បកស្រាយ​ការពិត​យ៉ាងណាក្តី​ក៏​មិន​បានចេញ​មកជួប​ដើម្បី​ពន្យល់​បកស្រាយ​ការពិត​រឿង​បែកធ្លាយ​សម្លេង​សាសង​ស្នេហា​នោះទេ​។​

​លោក ប៉េង ភី​រេ​ន តំណាង​យុវជន និង​និស្សិត មកពី​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ការទាមទារ​នេះ មាន​យុវជន​ចំនួន​៥​នាក់ ដែលជា​មេក្រុម​ដែល​បាន​ដឹកនាំ​យុវជន​ទៅ​ទីនោះ ត្រូវបាន​ក្រុម​អង្គរក្ស​លោក កឹម សុខា ចាប់​ឃាត់ខ្លួន​ដោយ​សង្កត់​ឲ្យ​អង្គុយ​នៅមុខ​វេទិកា ។​ខ​ណះ​នោះ​ក្រុមយុវជន​ជាង ២០ នាក់​ទៀត បាន​ស្រែក​តវ៉ា​ឲ្យ​ដោះលែង​តំណាង​ពួកគេ​ទាំង​៥​នាក់ ចំណែក​ក្រុមយុវជន​ផ្សេងទៀត ត្រូវបាន​រារាំង និង​បំបែក​មិន​ឲ្យ​ចូលទៅ​ខាងក្នុង​វេទិកា​ឡើយ​។

​លោក ប៉េង ភី​រេ​ន តំណាង​យុវជន និង​និស្សិត មកពី​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ខ​ណះ​ពួកគេ​កំពុង​ស្នើ​ឲ្យ​លោក កឹម សុខា ចេញមក​ពន្យល់​ពី​ករណី​ដូច​ព័ត៌មាន​ដែល​គេ​ផ្សព្វផ្សាយ​រឿង​ស្នេហា​ជាមួយ​ស្រីក្មេង​នោះ ស្រាប់​តែមាន​ក្រុម​អង្គរក្សរ​សប់​លោក​បាន​ចេញមក​ឃាត់​ចាប់​សង្កត់​យុវជន​ប្រមាណ​៥​នាក់​ឲ្យ​អង្គុយ​នៅ​មួយកន្លែង​។​

​លោក ប៉េង ភី​រេ​ន បាន​បន្តថា ក្នុង​សកម្មភាព​ទាមទារ​នេះ ក៏មាន​ការប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ក្រុមយុវជន រងរបួស​ខ្លះ​ផងដែរ​៕

1akk11kk2(រូបថត៖CEN)