ក្រុម​ឡាន​ដឹក​ដី​បង្ក​ការភ័យខ្លាច និង​ប៉ះ ពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​នៅ​ស្រុក​សិរី​សោ​ភ័​ណ្ឌ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2016 ក+ ក-

 

ដោយ៖សហការី

ខេត្តបន្ទាយមានជ័យ​៖​ឡាន​ដឹក​ដី​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដី​លក់​យ៉ាង​គគ្រឹកគគ្រេង​ពេញ​ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​ហើយ​បើក​ក្នុង​ល្បឿន​លឿន មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ដល់​អ្នកដទៃ​ទេ​បើទោះបី​រថយន្ត​ដឹក​ដី​នោះ​បើក​ទៅបុក​អ្នកណា​ស្លាប់​ក៏​ស្លាប់ទៅ​ព្រោះ​សំអាងថា​ពួកខ្លួន​មាន​លុយ​បង់​ឲ្យ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង ព្រោះ​រយៈពេល​កន្លងមក​នេះ​រថយន្ត​ដឹក​ដី​បុក​មនុស្ស​ស្លាប់​ជា​រើ​យៗ​ពុំដែល​ឃើញ​អ្នកបើករថយន្ត​ណា​ម្នាក់​ជាប់គុក​ដោយសារ​បុក​មុ​ស្ស​ស្លាប់​នោះឡើយ ។​

​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កង​វ៉ា​និង​ភូមិ​ពង្រ ស្ថិតក្នុង​ឃុំ​កំពង់ស្វាយ ស្រុក​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ការដ្ឋាន​កាយ​ដី​៣​កន្លែង​នៅក្នុង​ភូមិ​កង​វ៉ា កំពុង​ជួប​នូវ​បញ្ហា​ភ័យ​តក់ស្លុត​ដោយសារតែ​រថយន្ត​ដឹក​ដី​កំពុង​ហៀរ​កំពប់​មិន​គ្រប​បើក​យ៉ាង​លឿន​ដោយ​គ្មាន​ខ្លាចញញើត​នឹង​បុក​មនុស្ស​ឡើយ​ហើយ​ធ្លាក់​ដី​ពេញ​ថ្នល់ជាតិ​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ម៉ូតូ​ជិះ​ពីក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​។​ពិសេស​ទៀត​នោះ​ពាក់ព័ន្ធ​នឹង​ផ្លូវដង្ហើម​កុមារ​តូចៗ យ៉ាងខ្លាំង​ទៀតផង​។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា រថយន្ត​តូចធំ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ដី​លក់​យ៉ាងខ្លាំង​នោះ​មាន​ទីតាំងនៅ​ចំណុច​ភូមិ​ពង្រ និង​ភូមិ​កង​វ៉ា ដែល​សព្វថ្ងៃនេះ​ការដ្ឋាន​កាយ​ដី លក់​នេះ​ចង់​ដល់​ក្បាល​ប្រែ​ត​ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ដែរ​ព្រោះ​ខ្លាច​រណ្តៅ​ដី​បាក់​សង្កាត់​ស្លាប់​ដល់​ក្រុមគ្រួសារ​របស់គាត់​ទៀតផង​។​

ប្រជាពលរដ្ឋ​នៅជាប់​នឹង​ការដ្ឋាន​កាយ​ដី​លក់​នោះ​នៅតាម​ផ្លូវដី​ហុយ​ស្ទើរ​មើលគ្នា​មិនឃើញ​ព្រោះ​រថយន្ត​ដឹក​ដី​ដឹក​ចេញចូល​ដូច​ហែ​កឋិន​សូម្បីតែ​ផលដំណាំ​កសិកម្ម​ស្រូវ​និង​បន្លែ​ផ្សេងៗ​ដាំ​អម​សងខាង​ផ្លូវលំ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត​នោះ​បណ្តាល​ឲ្យ​ខូចខាត​ផងដែរ​។​

ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាននាំគ្នា​និយាយ​ថាបើ​មាន​រថយន្ត​ដឹក​ដី​ដល់​ភូមិ​ណា​ហើយ​ភូមិ​នោះ​នឹង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​ទី​១​បញ្ហា​រណ្តៅ​ដី​ជ្រៅ​ធ្វើ​អ្វី​លែងកើត​ទី​២​រថយន្ត​ដឹក​ដី​កំពុង​ចង់​បាក់​ទ្រុង​រថយន្ត​បើក​បង្ក​ដី​ហុយ​ពេញ​ភូមិ​ទី​៣​បង្ក​ឲ្យ​ហុយ​ហើយ​បំផ្លាញ​ផ្លូវលំ​និង​ផ្លូវជាតិ​យ៉ាងធ្ងន់ធ្ងរ​។​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា​កំ​ថាឡើយ​តែ​ដីស្រែ​ត្រូវបាន​បំផ្លាញ​នោះ​កន្លងមក​សូម្បីតែ​ដីភ្នំ​ក្នុង​ទី​រួម​ខេត្ត​នោះ​ក៏ត្រូវ​បំផ្លាញ​ដោយសារតែ​រថយន្ត​ដឹក​ដី​លក់​ទាំងអស់​នោះដែរ​។​

​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ឲ្យ​បាន​សុខ​ស្រួល​នោះ​គួរ​ណាស់​តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី​នេះ​ឲ្យ​បាន​ដិតដល់​ផង​៕

1av11av3