ស្លាប់​៣​​របួស១ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​៣​កន្លែង​ផ្សេងគ្នា​នៅបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​

​បាត់ដំបង​៖ យោងតាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បានអោយដឹង​ថា រយៈពេល​ពីថ្ងៃ​ទី​៨ និង​ថ្ងៃទី​៩ ខែមីនា នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ចំនួន​៣​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ នៅនឹងកន្លែង និង​ម្នាកទៀត​រងរបួស​ធ្ងន់​។​

​តាម​របាយការណ៍​បាន​បង្ហាញថា ករណី​ទី​១​បាន​កើតឡើង​នៅវេលា​រសៀល​ម៉ោង​១.៥០​នាទី ថ្ងៃទី​៨ ខែមីនា ក្នុង​ចំនុច​ក្រុមទី​២១ ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី មូលហេតុ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​ខ​ណះ​ស្រវឹងស្រា​ហើយ​ជិះ​បុក​បង្គោល​ភ្លើង​ក្រោយ​ចេញពី​ស៊ីការ បណ្តាលអោយ​ស្លាប់​ម្នាក់​ឈ្មោះ​ណែម ឆុង ភេទ​ប្រុស អាយុ​៣១​ជា​គ្រូបង្រៀន​និង​ម្នាក់ទៀត​របួសស្រាល​ឈ្មោះ​ឆូ​យ វណ្ណ​ឆៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។​

​ហេតុការណ៍​ទី​២​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​កង់​៣​នៅវេលា​ម៉ោង​១១.០០​នាទី ថ្ងៃទី​៩ ខែមីនា ក្នុង​ក្រុមទី​៤ ភូមិ​អំពិល​ឈូង ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី អ្នកបើករថយន្ត​គេចខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​កង់​៣​បណ្តាលអោយ​ស្លាប់ ឈ្មោះ​អ៊ុំ ធន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កន្លែងកើតហេតុ​។​

រីឯ​ករណី​ទី​៣​បណ្តាលអោយ​បុរស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​រវាង​រថយន្ត​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន​ធ្វើ​ផ្លូវ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​នៅវេលា​ម៉ោង​៩.០០​ព្រឹក ថ្ងៃទី​៩ ខែមីនា​ក្នុង​ចំនុច​ផ្លូវ​លេខ​១៥៥៧ ភូមិ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ជនរងគ្រោះ​ឈ្មោះ​យឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ជា​កសិករ រស់នៅ​ភូមិ​អូរ​រថក្រោះ ចំណែក​ម្ចាស់​រថយន្ត​គេចខ្លួនបាត់​៕

១កក១កក១១

1baa31baa21baa1