ព័ត៌មាន​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ចេញពី​គុក​ព្រៃ​ស បាន​ស្ងប់ស្ងាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2016 ក+ ក-

ដោយ៖ស សាម

​ភ្នំពេញ​: មួយរយៈ​ពេល​ចុង​ក្រោយនេះ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​ក្នុង​ពន្ធនាគារ​កែប្រែ​ទី​១ ឬ​គុក​ព្រៃ​ស ក្នុង​ខណ្ឌដង្កោ​ជាយ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ករណី​ទណ្ឌិត​បញ្ជាការ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ក្នុង​គុក ។

​ការភ្ញាក់ផ្អើល​នេះ បន្ទាប់ពី​មានការ​សារភាព​ពី​មេខ្លោង​ជា​ទណ្ឌិត​គ្រឿងញៀន​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អាច​បញ្ជា​ឲ្យ​បណ្តាញ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ​បាន​យ៉ាង​រំភើយ ។​

​មានការ​ចោទសួរ​ថា បញ្ហា​បែបនេះ តើ​ប្រធាន​គុក​ព្រៃ​ស​គួរ​ទទួលខុសត្រូវ​កម្រិត​ណា ឬ​មិនត្រូវ​មានទោស​អ្វីទាំងអស់ ? ។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រហូតមកដល់​ពេលនេះ គ្មាន​លេចឮ​ព័ត៌មាន​ណាមួយ​ដែល​ពាក់​ព័ន្ធ​នឹង​លោក​ប្រធាន​គុក​ព្រៃ​ស​នោះទេ ។​

​មជ្ឈដ្ឋាន​មួយចំនួន​បាន​រិះគន់ថា វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ពន្ធនាគា​រ​ដែល​ជាទី​សម្រាប់​អប់រំ កែប្រែ​មនុស្ស​ធ្លាប់​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ឲ្យ​វិលត្រឡប់​ចូលក្នុង​សង្គម​ដ៏​ល្អ​ប្រពៃ​វិញ​ដោយ​ត្រឹមត្រូវ ។ តើ​ក្រុម​ទណ្ឌិត​ទាំងនោះ អាច​នឹង​កែប្រែ​ខ្លួន​បានដែរ​ឬទេ ប្រសិនបើ​ភាព​ធូររលុង​កើតមានឡើង​ក្នុង​ពន្ធនាគារ​ព្រៃ​ស បែបនេះ ។

​កន្លងមក អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​ធ្លាប់បាន​អំពាវនាវ​ដោយ​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​មានការ​ចរាចរណ៍​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​។​

ឥឡូវនេះ មិន​ត្រឹមតែ​ជួញដូរ​ក្នុង​គុក​ប៉ុណ្ណោះ​ទេ ពួកគេ​នូវបាន​បញ្ជាការ​ចរាចរណ៍​គ្រឿងញៀន​ដ៏​ធំ​ចេញពី​ពន្ធនាគារ​ថែម​ទៀតផង ដែល​ករណីនេះ​ត្រូវគេ​មើលឃើញថា ពិត​ជាមាន​បណ្តាញ និង​ការចាត់តាំង​ច្បាស់លាស់​ទើប​អាចធ្វើ​ទៅបាន​៕​

1am1