ស្ត្រី​ត្រូវ​សាឡាង​បុក​សា្ល​ប់ គ្រា​ដែល​រអិល​ជើងពេល​លោត​ចុះ​ពីសា​ឡាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2016 ក+ ក-

ខេត្តរតនគិរី​៖​ស្ត្រី​ជា​ជនជាតិដើម​ភាគតិច​ម្នាក់ ត្រូវ​សាឡាង​បុក​ស្លាប់ មុនពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃត្រង់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​លូ​មចាស់ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ត្រង់ចំណុច​កំពង់ចំឡង ឆ្លងទន្លេ​សា​សាន្ត​។​
ស្ត្រីជន​រងគ្រោះ​ក្នុងករណីនេះ​មានឈ្មោះ រ​ម៉ា​ម អុញ អាយុ​៤៥ ឆ្នាំ ជនជាតិដើម​ភាគតិច​កាចក់ រស់នៅ​ភូមិ តា​ណង ឃុំ​តា​លាវ ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី មានកូន​១០​នាក់ ប្រុស​៥​នាក់ ស្រី​៥​នាក់ មាន​ប្ដី​ឈ្មោះ រ​ចំ ផ្លេក អាយុ​៥២​ឆ្នាំ ជនជាតិ​ដូចគ្នា​។​
តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ ជិះ​សាឡាង​ឆ្លងទន្លេ​សេសា​ន្ត​ពី​ត្រើយ​ខាង​លិចទៅ ត្រើយ​ខាងកើត គឺ​ពី​ទីរួមស្រុក​អណ្ដូង​មាស ទៅ​ភូមិ តា​ណង ដោយមាន​មនុស្ស​ជាច្រើន​លើ​នោះ ព្រមទាំង​មាន​រថយន្ត​២​គ្រឿង​ផងដែរ ខណៈ​ទៅដល់​កៀន​ច្រាំងទន្លេ ស្រាប់តែ​ជនរងគ្រោះ លោត​ពីលើ​សាឡាង​ទៅ​ច្រាំងទន្លេ ហើយក៏​រអិល​ដីខ្សាច់​ចុះមក​ក្រោម​វិញ បណ្ដាលអោយ​សាឡាង​បុក​ចូល​ច្រាំង បុក​ចំ​ជនរងគ្រោះ​តែម្ដង​។​
ក្រោយពេល​កើតហេតុ ម្ចាស់​សាឡាង​ក៏​ប្រញាប់ប្រញាល ដឹកយក​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក ពេលទៅដល់ ត្រូវ​បុគ្គលិក​ពេទ្យ​ពិនិត្យ ហើយ​ប្រាប់ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ​៕

3

 

24