រាជធានីភ្នំពេញ៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះអណ្ដែតនៅច្រាំងទន្លេ ក្រោយស្ពានជ្រោយចង្វាថ្មី។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចក្រោមស្ពានជ្រោយចង្វាថ្មី ភូមិដើមគរ ខណ្ឌជ្រោយចង្វា។
យោងទៅតាមប្រជាពលរដ្ឋដែលនៅនៅម្ដុំកើតហេតុ បានអោយដឹង ពួកគាត់បានឃើញសពបុរសខាងលើ នៅក្រោមស្ពានជ្រោយចង្វាថ្មី រួចពួកគាត់ក៏ទាក់ទងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។ ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាសពបុរសខាងលើឡើយ។
ក្រោយកើយហេតុ សមត្ថកិច្ចបាននឹងកំពុងចុះពិនិត្យសាកសពបុរស ដោយជំហានដំបូង សង្ស័យថាលង់ទឹកស្លាប់ ក្រោយកើតហេតុសមត្ថកិច្ច បានហៅរថយន្ដសាមុយដឹក ទៅសពទៅទុកនៅវត្ត ទឹកថ្លា រង់ចាំបងប្អូនមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕