សុខភាព៖ម្រះជាប្រភេទបន្លែដែលមានភាពពេញនិយមបំផុតនៅបណ្តាប្រទេសអាស៊ី មួយចំនួន ព្រោះវាមានអត្ថប្រយោជន៍លើសលុបសម្រាប់សុខភាព។ ម្រះអាចកាត់បន្ថយជាតិស្ករនៅក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយវាត្រូវបានគេយកទៅប្រើឱសថបុរាណផងដែរ។
ទោះជាយ៉ាងណាក្តី នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមអ្នកស្រាវជ្រាវលើពិភពលោក បានចាប់អារម្មណ៍លើផលប៉ះពាល់ចំពោះជំងឺទឹកនោមផ្អែម។ សូមក្រឡេកមើលអត្ថប្រយោជន៏ទាំង ៧ យ៉ាងរបស់ផ្លែម្រះដូចខាងក្រោម៖
១. បំបាត់មេរោគ៖ ម្រះត្រូវបានគេប្រើជាលក្ខណៈសម្លាប់មេរោគដូចជារបូស ឬរលាកស្រាលៗ។ អង់ទីប៊ីទិចនៅក្នុងបន្លែនេះមានអនុភាពជួយព្យាបាលជំងឺខុសៗគ្នា ដែលទាក់ទងទៅនឹងបាក់តេរីទូទាំងរាងកាយ។
២. បន្ថយអាការៈគ្រុនក្តៅ ៖ ផ្លែម្រះត្រូវបានគេយកទៅព្យាបាលរោគសញ្ញាមួយចំនួនដូចជា ផ្តាសាយ, ក្អក និងគ្រុនក្តៅជាដើម។ វាធ្វើការទប់ស្កាត់នៅក្នុងប្រព័ន្ធដង្ហើម និងអាការណែនទ្រូង។
៣. បង្កើនភាពសុំា ៖ ម្រះអាចធ្វើការបន្សាបសារធាតុពុលដែលមាននៅក្នុងរាងកាយ មុនពេលចូលពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ម្យ៉ាងវិញទៀតម្រះអាចរារាំងការឆ្លងមេរោគ ដែលបំផ្លាញសរីរាង្គ និងជាលិកា។
៤. បន្ថយសម្ពាធឈាម ៖ វាអាចជួយសម្រួល ដល់ប្រព័ន្ធសរសៃឈាមដែលជួយកាត់បន្ថយសម្ពាធឈាម។ វាអាចធ្វើឲ្យរាងកាយដំណើរការបានយ៉ាងបានរលូន។ បញ្ចុះសម្ពាធឈាម គឺមានសារៈសំខាន់សម្រាប់មនុស្សដែលមានការប្រឈមមុខខ្ពស់នៃជំងឺដាច់ សរសៃឈាមខួរក្បាល និងបេះដួង។
៥.កាត់បន្ថយការឈឺក្បាល ៖ សាច់ដុំដែលនៅជុំវិញខួរក្បាល នៅពេលដែលមានសម្ពាធខ្លាំងអាចបង្កឲ្យមានការឈឺក្បាល។ ប៉ុន្តែអ្នកអាចបរិភោគផ្លែម្រះ ដើម្បីបញ្ចេញសម្ពាធ និងកាត់បន្ថយការឈឺចាប់បណ្តាលមកពីការឈឺ ក។ អ្នកត្រូវចាំថា ភាពតានតឹងក៏អាចបង្កឲ្យឈឺក្បាលដែរ ដួច្នេះ អ្នកត្រួវធ្វើឲ្យខ្លួនឯងមានភាពសប្បាយរីករាយ។
៦. ធ្វើឲ្យប្រសើរឡើងនូវជំងឺរបកស្បែក ៖ មនុស្សដែលទទួលរងពីជំងឺរបកស្បែក ហើយបានបរិភោគផ្លែម្រះ ក៏បានបង្ហាញពីភាពប្រសើរឡើងរបស់ជំងឺនេះផងដែរ។
៧. ការពារថ្លើម ៖ការរំលោភបំពានដោយសេពគ្រឿងស្រវឹង និងជាតិពុលអាចខួចថ្លើម និងលំពែង។ ប៉ុន្តែការបរិភោគបន្លែមួយមុខនេះ អាចជួយក្នុងការបង្កើត និងការជួសជួលជាលិកាក្នុងរាងកាយដែលត្រូវបានខួចខាតដោយជាតិពុល។ សារធាតុអង់ស៊ីមដែលមាននៅក្នុងផ្លែម្រះ គឺអាចជួយរក្សាថ្លើម និងលំពែងរបស់បានយ៉ាល្អ៕