ឃាត់កម្មករវៀតណាមជាង១០០នាក់ក្នុងការដ្ឋានសំណង់ធនាគារនៅសង្កាត់និរោធ
រាជធានីភ្នំពេញ៖កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមជាង១០០នាក់។ ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមជនជាតិវៀតណាមទាំងជាង១០០នាក់នោះ មាន ស្រី១១នាក់ ដែលកំពុងបម្រើការងារនៅការដ្ឋានសំណង់ធនាគារវៀតណាម ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ប្រភពបញ្ជាក់ថា ជនជាតិវៀតណាមទាំងនេះត្រូវបានយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសួរនាំនិងពិនិត្យមើលឯកសាររស់នៅ និងធ្វើការរបស់ពួកគេ៕