ដោយ៖សហការី
រាជធានីភ្នំពេញ៖ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលកាល ពីថ្ងៃទី១៥ មីនា ២០១៦ ស្ថិតនៅមាត់ទន្លេខាង ក្រោយរោងសេះកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ហើមអណ្តែតមកទើរនឹងកំប្លោកក្បែរកោះពេជ្រ។
ជនរងគ្រោះឈ្មោះ ចង់ អាន់ហោ អាយុ២៣ឆ្នាំ ជនជាតិវៀណាម និងជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៣៥Eo ផ្លូវលេខ១៣៤ (ខាងក្រោយសណ្ឋាគារថ្មដា) ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ជនរងគ្រោះត្រូវគេដឹងថា ខឹងម្តាយស្តីន្ទោសបានរត់ចេញពីផ្ទះបាត់រយៈ៣ថ្ងៃមកហើយ ។
មុន ពេលភ្ញាក់ផ្អើល គឺមានយុវជនម្នាក់បានមក អង្គុយកម្សាន្តនៅលើច្រាំងទន្លេក្នុងកោះ ពេជ្រ ត្រង់ចំណុចខាងលើ ក៏ប្រទះឃើញវត្ថុម្យ៉ាង អណ្តែតទឹកមកទើរនឹងកំប្លោកដែលនៅមិនឆ្ងាយ ពីខ្លួន ។ ដោយមានការសង្ស័យ ក៏បានស្រែកហៅគេឯងឱ្យមកជួយពិនិត្យ មើលនោះ ។ ជាសាកសពរបស់មនុស្សប្រុស ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសម្ថកិច្ចមូលដ្ឋានឱ្យចុះមកមើល។
ខណៈនោះក្រុមគ្រួសារដែលបាត់សមាជិករបស់ខ្លួន ក៏បានមកដល់កន្លែងកើតហេតុ និងអះអាងថា បុរសរងគ្រោះខាងលើ គឺបានបាត់ពីផ្ទះតាំងពីថ្ងៃ ទី១៣ មីនា មកម្ល៉េះ។ ដោយសារតែរូបគេ បានតូចចិត្តនឹងម្តាយរបស់ខ្លួន ធ្វើការស្តីបន្ទោស ទៅលើរូបគេចេញពីផ្ទះទៅលោតទឹកធ្វើអត្តឃាតនៅលើ ស្ពានព្រះមុនីវង្សចាស់ កាលពីព្រឹកនោះមកម្ល៉េះតែរសៀលថ្ងៃទី១៥ មីនា ទើបប្រទះឃើញសាកសពតែម្តង៕