បញ្ជូន​ស្ត្រី​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ស្ត្រី​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​២​នាក់ រួម​និង​វត្ថុតាង​ថ្នាំញៀន​ចំនួន​១៦០​គ្រាប់​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​តាមផ្លូវ​ច្បាប់​។​
​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មាន​ស្រី​២​នាក់​កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ភូមិ​វាល​ហាត់ ទើប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចុះ​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៦០​គ្រាប់​(​មួយរយ​ហុកសិប​គ្រាប់​)​និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង នៅវេលា​ម៉ោង​១៤​និង​១៣​នាទី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡែ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយ​បាន​បញ្ជូនមក​បញ្ជាការ​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​
​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន​បានអោយដឹងថា ជនសង្ស័យ​ដែល​ឃាត់​នោះ ១/​ឈ្មោះ ផៃ ស្រីមុំ ហៅ​ម៉ៅ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​២/ ឈ្មោះ សយ វី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ទៀតថា ក្រោយពី​ធ្វើការ​សាកសួរ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​រួចមក ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​នេះ​ពិតប្រាកដ​មែន​៕

b13313a1-2e08-41ba-899a-49441406cc3a

06df240d-31b2-43d4-a832-3cbac876d5e8