កោះហៅលោក សម រង្ស៊ី ចូលបំភ្លឺនៅថ្ងៃទី២០ ខែមេសា ពាក់ព័ន្ធបណ្តឹងលោក សោម សឿន
រាជធានីភ្នំពេញ៖ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញបានចេញដីកាកោះអញ្ជើញលោក សម រង្ស៊ី ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធ បណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីពីបទផ្សាយព័ត៌មានលើទំព័រ Face book កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។
តាមដីការលោក សម រង្ស៊ី ត្រូវបានកោះអញ្ជើញមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ០៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
ទន្ទឹមនោះតុលាការក៏បានចេញដីកាកោះកោះអញ្ជើញ លោក សោម សឿន និងមេធាវីរបស់លោក ឱ្យចូលផ្តល់ព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងពីបទក្លែងលិខិតនោះផងដែរ៕