បង្ក្រាបវង់ល្បែងមួយកន្លែងនៅស្រុងលំផាត់ ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតម៉ូតូ៧គ្រឿង
ខេត្តរតនគិរី៖កម្លាំងនគរបាលប៉ុស្តិ៍អូរស៊ិនលែរសហការជាមួយកម្លាំងនគរបាលស្រុកលំផាត់បានចុះបង្ក្រាបវង់ល្បែង(លេងអាប៉ោង)មួយកន្លែង ដោយឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតម៉ូតូចំនួន៧គ្រឿង។ ការបង្ក្រាប់ធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ត្រង់ចំណុចអូរជ្រុង ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចដែលចុះប្រតិបត្តិការបង្ក្រាបវង់ល្បែងប្រាប់ឲ្យដឹងថាបានឃាត់ខ្លួនជនញៀនល្បែងម្នាក់ឈ្មោះពៅ ឆេង អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡាមិញ ឃុំឡាមិញ ស្រុកបរកែវ និងដកហូតម៉ូតូចំនួន៧គ្រឿង។ដោយឡែកក្រុមញៀនល្បែងផ្សេងទៀតបានរត់គេចខ្លួនបាត់អស់។ បច្ចុប្បន្នអ្នកញៀនល្បែងម្នាក់ខាងលើនេះបញ្ជូនមកអធិការដ្ឋានស្រុកលំផាត់ដើម្បីបំពេញបែបបទតាមនីតិវិធី៕