សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​លោក ស៊ុន ចាន់ថុល នឹង​ប្រកាស​សាស​ក្រម​នា​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ តុលាការ​នឹង​ប្រកាស​សាស​ក្រម​លើ​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​។​
​គួរ​បញ្ជាក់ថា សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី​របស់លោក ស៊ុន ចាន់ថុល ដែលមាន​អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​នេះ ត្រូវបាន​តុលាការ​បើក​ការជំនុំជម្រះ​អស់​រយៈពេល​៤​ថ្ងៃ (២៩ ធ្នូ ២០១៥, ២១ ខែមករា​, ២៥-២៦ កុម្ភៈ ឆ្នាំ​២០១៦)​។ ជំនុំជម្រះ​រយៈពេល ៤​ថ្ងៃនេះ​តុលាការ​បាន​កោះហៅ​ជនជាប់ចោទ ឡាយ ហួង រួម​និង​សាក្សី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ដាក់​ពន្ធ​នារ​គារ​រួចហើយនោះ រួមមាន​៖ អ្នកស្រី សេង ច័ន្ទ​ដា ភរិយា​ឧកញ៉ា ខូវ ជឺ​លី សន្តិសុខ​អ្នកស្រី សេង ច័ន្ទ​ដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើ​ពីរ រូប​ទៀត គឺ ច័ន្ទ សុខា និង នាង ស៊ី​ណាត មក​សាកសួរ​បំភ្លឺ​ផងដែរ​៕

12496255_1548224598825239_5589925567157950307_o