កំពុង​អង្គុយ​ញុំ​បង្អែម​ត្រូវ​ក្មេងស្ទាវ​មួយក្រុម​កាប់​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​ពីរ​នាក់​បងប្អូន​កំពុង​អង្គុយ​ញុំ​បង្អែម​សុខៗ ស្រាប់​តែមាន​ជនដៃដល់​មួយក្រុម​មក​កាប់​នឹង​ដាវ​សា​ម៉ូ​រ៉ៃ​ផ្ទួនៗ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ដេរ​១០​ថ្នេរ ហើយ​ជនបង្ក​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
​បើតាម​សម្ដី​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ចៀក សយ អាយុ ១៨ ឆ្នាំ មុខរបរ​កម្មករ ស្នាក់​ភូមិ​កប់​ស្រូវ​ថ្មី សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ពៅ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រូបគេ​ពីរ​នាក់​បងប្អូន​កំពុង​អង្គុយ​ញុំ​បង្អែម​ដូច​គេឯង​ធម្មតា គ្រានោះ​ស្រាប់​តែមាន​ជនបង្ក​មួយក្រុម មាន​ដាវ​សា​ម៉ូ​រ៉ៃ​មក​កាប់​ផ្ទួនៗ បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ត្រង់​ក្បាល​ហើយ​សន្លប់​តែម្ដង​។ ចំណែកឯ​ជនបង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​តែម្ដង​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​ស្នាមរបួស​ត្រូវបាន​គ្រូពេទ្យ​ដេរ​ចំនួន​១០​ថ្នេរ៕

54fe05dde803cc20cf83403d9325d68b_L