ផ្តន្ទាទោស​អ្នកស្រី ឡាយ ហួង និង​ឧកញ៉ា ខូវ ផល្លា​បុត្រ ​ម្នាក់ៗជាប់ពន្ធនាគារ​២០​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម សម្រេច​ដាក់គុក អ្នកស្រី ឡាយ ហួង និង​ឧកញ៉ា ខូវ ផល្លា​បុត្រ ក្នុង​ម្នាក់ៗជាប់ពន្ធនាគាររយៈពេល​ចំនួន​២០​ឆ្នាំ ដោយ​គ្មាន​ពិន័យ និង​គ្មាន​សំណង​ជំងឺ​ចិត្ត​។​
​គួរ​បញ្ជាក់ថា សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា និង​កូនស្រី របស់​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លា​បុត្រ ជា​ជនជាប់ចោទ​នោះ ត្រូវបាន​តុលាការ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦​នេះ​៕

12671695_1576131142701251_697609338313691551_o