លើកដែក​ទាក់​​នឹង​ខ្សែកាប​​ឆក់​ស្លាប់​ពីរ​នាក់​នៅ​ក្រុងប៉ៃលិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​ខេត្ត​ប៉ៃលិន​៖​បុរស​ជា​កម្មករ​ពីរ​នាក់ ត្រូវ​កាប​ឆក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខណៈ ជនរងគ្រោះ​ទាំងពីរ​នាក់ លើកដែក​មូល​ប្រវែង​៨​ម៉ែត្រ ដើម្បី​សង់​ដំបូល​រោង​ប្រក់​តង់​ដាក់​ផ្លែ ស្វាយ និង​ដូង តែ​ជា​អកុសល់​ដែល​ទៅ​ប៉ះ​នឹង​ខ្សែកាប​ជិត​នោះ ក៏​ឆក់​ជាប់​តែម្តង ។​
​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខផ្ទះ ស្ត្រី ឈ្មោះ​ខៀវ សុគន្ធា​រី ជាប់​ផ្លូវជាតិ​លេខ ៥៧ ក្នុងភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។​
​ប្រភពព័ត៌មាន​ពី​លោក អ៊ុក សុធា នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល សង្កាត់​ទួល​ល្វា បា ន​ឱ្យដឹងថា ជនរងគ្រោះ​ទី​១. ឈ្មោះ ង៉ា ហន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ ស្លាប់​នៅ​នឹង​កន្លែង មាន​ទីលំនៅ​ក្នុង​ភូមិប​ល័​ង្ក ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទី​២. ឈ្មោះ លឿម ផល្លា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​ដូចគ្នា ស្លាប់​នៅនឹងកន្លែង​ដែរ មាន ស្រុកកំណើត​រស់នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ម ក​ស្នាក់នៅ​ធ្វើការ​កន្លែងកើតហេតុ​ខាងលើ ។​
​ប្រភព​បាន​បន្តទៀតថា មុនពេល​កើតហេតុ គេ​ឃើញ​កម្មករ​ជាច្រើន​នាក់ បាននាំគ្នា យក​ដែក​ជាច្រើន​ដើម ដើម្បី​សង់​ធ្វើ​រោង​ប្រក់​តង់ សម្រាប់​ដាក់​ផ្លែស្វាយ និង​ដូង ដើម្បី​រៀប ចំ​ផ្ទេរ​ដាក់​រថយន្ត​មួយទៀត ទុក​ដឹក​ទៅ​លក់​នៅឯ​ប្រទេស​ថៃ លុះ​ពេល​កើតហេតុ ជន​រង គ្រោះ​ទាំងពីរ​នាក់​ខាងលើ ក៏បាន​ឡើងលើ​ដើម​ក្រខុប ដើម្បី​យក​ដែក​មូល​ប្រវែង​៨​ម៉ែត្រ ចងភ្ជាប់​នឹង​ដើមឈើ​នេះ សម្រាប់​ពាក់​តង់​ពីលើ តែ​ពេលនោះ​ដែក​ធ្ងន់​ពេក​ក៏​ធ្លាក់​ទៅ​ប៉ះ​នឹ ង​ខ្សែកាប ដែល​គ្មាន​ស្រោម ធ្វើឱ្យ​ឆក់​ឆេះ​គាប​ទើ​លើ​ដើម​ក្រខុប​តែម្តង ។ មួយសន្ទុះ​ក៏​ធ្លាក់ មកក្រោម បន្ទាប់មក​កម្មករ​ដ​ទៃទៀត​ក៏​ចូលទៅ​ជួយសង្គ្រោះ តែ​ជា​អកុសល់ ជនរងគ្រោះ ទាំងពីរ​នាក់​បាន​ផុតដង្ហើម​ស្លាប់​បាត់ទៅហើយ ។​
​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវបាន​សាច់ញាតិ ដឹក​តាម​រថយន្ត​បញ្ជូនទៅ ស្រុកកំណើត​នៅឯ​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​ចាត់ចែង​តាម​ប្រពៃណី៕

b1a2d