រាជធានីភ្នំពេញ៖លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា បានដាក់សំណើ៥ចំណុច ទៅ គ.ជ.ប កាលពីព្រឹកមិញ ទាក់ទងដំណើរការបោះឆ្នោត នៅឆ្នាំ២០១៧-២០១៨ ដោយផ្ដោតសំខាន់ ទៅលើបញ្ហា រួមមាន៖ ទី១-ការធ្វើអត្តសញ្ញាណប័ណ្ណ , ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស , ទី៣-ជនជាតិ ដើមភាគតិចដែលមិនចេះ និយាយភាសាខ្មែរ , ទី៤-អប់រំប្រជាពលរដ្ឋ ឲ្យបោះឆ្នោតមានភាព អព្យាក្រឹត្យ និងទី៥-ព្យាយាមមើលដំណើរការ គ.ជ.បក្នុងការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ. ប បានឆ្លើយតប ចំពោះ សំណើរទាំង៥នោះ ដោយបញ្ជាក់ថា ទី១ ការធ្វើអត្តសញ្ញាណប័ណ្ណ សភាជាតិខ្មែរ ទោះបីជាក្រសួងមហាផ្ទៃ លោកធ្វើមិនទាន់ឬ ទាន់យ៉ាងណាក្តី ប៉ុន្ដែ គ.ជ.ប រៀបចំនីតិវិធី ដើម្បីឲ្យអ្នកពុំទាន់មាន អត្តសញ្ញាណប័ណ្ណខ្មែរ គឺអាចប្រើប្រាស់នូវឯកសារបញ្ជាក់ ក្នុងការបោះឆ្នោត។ ទី២-ប្រជាពលរដ្ឋធ្វើការ នៅក្រៅប្រទេស គ.ជ.ប មិនមានលទ្ធភាព រៀបចំការចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសបានទេ ប៉ុន្ដែការចុះឈ្មោះបោះ ឆ្នោតមានរយៈពេលបីខែ ដូច្នេះប្រជាពលរដ្ឋ មកធ្វើដំណើរចុះឈ្មោះបាន។ ទី៣-អប់រំជនជាតិ ដើមភាគតិចដើម្បី ឲ្យគាត់យល់ ក្នុងនោះគ.ជ.ប ប្រើប្រាស់គ្រប់រូបភាព ដើម្បីអប់រំសាធារណៈជន សម្រាប់ជនពិការ ប្រើប្រាស់ ភាសា កាយវិការ។ សម្រាប់ជនជាតិ ដើមភាគតិចទោះបី មិនចេះភាសាខ្មែរ ប៉ុន្ដែមានរូបភាពជាគំនូរ មានអ្នកបកប្រែ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគ.ជ.ប ដែលធ្វើបានល្អ ហើយមាន សង្ឃឹមថា នឹងមានលទ្ធផល ល្អប្រសើរទៀត សម្រាប់ជាផលប្រយោជន៍ ប្រទេសជាតិ៕