ចេញ​ដីកាចាប់ខ្លួន លោក អា​ឡិច សកម្មជន​អា​រ៉ែ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

​ខេត្តកោះកុង​៖​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្តកោះកុង បានចេញ​ដីកាចាប់ខ្លួន សកម្មជន​អា​រ៉ែ​ង​ជនជាតិ​អេ​ស្ប៉ា​ញ លោក អា​ឡិច ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ដេ​វិត​សិន ( Alejandro Gonzalez Davidson ) ខណៈដែល សកម្មជន រូបនោះ អះអាងថា លោក នឹង ចូលមក​ប្រទេស​កម្ពុជា បើទោះជា​លោក​មិន​ទទួលបាន​ទិដ្ឋាការ​ក៏ដោយ ដើម្បី​ប្រឈមមុខ​នឹង​តុលាការ​។​
​លោក អា​ឡិច ដែល​ត្រូវបាន​រដ្ឋាភិបាល​បណ្តេញ​ចេញពី​កម្ពុជា​កាលពី​ឆ្នាំ​២០១៥ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា លោក​បានទទួល​ដីកា​មួយ ចោទប្រកាន់​លោក​ពីបទ​សមគំនិត​ក្នុង​អំពើ​គំរាមកំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្តទៅ​នៅ​ស្រុក​បទុម​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០១៥​និង​នៅ​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៥​។​
​លោក អា​ឡិច បាន​បញ្ជាក់ថា តុលាការ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​និង​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ​ចាប់​និង​នាំខ្លួន​រូបលោក​ទៅ​ពន្ធនាគារ​កោះកុង​ឬ​មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​កន្លែង​ចាប់ខ្លួន​។​
​តាម​សកម្មជន តំបន់​អា​រ៉ែ​ង រូប​នោះបាន​អះអាងថា លោក​ក៏បាន​ស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ទិដ្ឋាការ​ចូលមក​កម្ពុជា​វិញ ដើម្បី​ចូលរួម​សវនាការ​បំភ្លឺ​នៅ​ខេត្តកោះកុង ។ ប៉ុន្តែ​ត្រូវបាន​បដិសេធ​មិន​ទទួល​លិខិត​នោះ​។ យ៉ាងណាក៏ដោយ​លោក​នឹង​រក​មធ្យោបាយ​ផ្សេងទៀត ដើម្បី​ចូលមក​ប្រទេស​កម្ពុជា​៕

0a0e264d-ad10-4bf3-b73b-31d9b6be37ab