លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​អ្នកនយោបាយ​ចាញ់ឆ្នោតឈប់​ធ្វើ​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក សួន សេរី​រដ្ឋា មេបក្ស​អំណាច​ខ្មែរ បានស្នើ​ឲ្យ​មេបក្សនយោបាយ ដែល​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី ឆ្នាំ​១៩៩៨​មក​នោះ គួរតែ​ឈប់​ធ្វើ​នយោបាយ ផងដែរ ។​
​ការលើកឡើង​របស់ លោក សួន សេរី​រដ្ឋា គឺ​សំដៅ គណបក្ស នយោបាយ​ធំៗ មានដូចជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស ដែល​បច្ចុប្បន្ន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក សួន​សេរី​រដ្ឋា បាន​សរ សេរ​នៅលើ Facebook របស់ខ្លួន ថា «​ខ្ញុំ ចាត់ទុក​លោក ហ៊ុន សែន ដូចជា​កីឡាករ​ម្ចាស់​ខ្សែ ក្រវ៉ាត់ ទោះជា​ខ្សែក្រវ៉ាត់ ដែល​គាត់​កំពុង​គ្រង​នោះ បានមក​ដោយ​របៀប​ណាក៏ដោយ គឺ​ខ្ញុំ​នៅតែ​ទទួលស្គាល់ថា បច្ចុប្បន្ន​គាត់​ជា​ម្ចាស់ ខ្សែក្រវ៉ាត់​។ ហើយ​ខ្ញុំ ចាត់ទុក​អ្នកនយោបាយ ដែល​ចាញ់​លោក ហ៊ុន សែន តាំងពី​ឆ្នាំ ១៩៩៨ មក​នោះ ជា​កីឡាករ​ចាញ់ ហើយ​អស ម​ត្ថ​ភាព​ក្នុងការ​ដណ្តើមយក​ខ្សែក្រវ៉ាត់​ពី​លោក ហ៊ុន សែន​។ ទោះ​ចាញ់​របៀប​ណា ក៏​អ្នកចាញ់​នៅតែមាន​ប្រវត្តិ​ថា​ចាញ់​ដែរ ព្រោះ​មិន អាច​បំបាក់​ម្ចាស់​ខ្សែក្រវ៉ាត់ និង មិនអាច​ដណ្តើមយក​ខ្សែក្រវ៉ាត់​បាន​»​។​
​លោក សួន សេរី​រដ្ឋា បាន​បន្ថែមថា «​ខ្ញុំ ចង់​ឲ្យ​អ្នកចាញ់​ទាំងអស់នោះ​ព្រម​ទទួលស្គាល់ថា ខ្លួន​ចាញ់ ខ្លួន​អសមត្ថភាព​។ បើ ទោះបីជា​ពលរដ្ឋ​ឲ្យ​ឈ្នះ ផ្តល់​ជ័យជម្នះ​ឲ្យ ក៏​ពួក​អ្នកនយោបាយ​ដែល​ចាញ់​លោក ហ៊ុន សែន តាំងពី​ឆ្នាំ ១៩៩៨ មក​នោះ នៅតែ​ចាញ់ ដែរ​។ ដូច្នោះ ខ្ញុំ ចង់ឃើញ​ពួក​អ្នកចាញ់​ទាំងអស់នោះ​លាលែង​ឈប់​ធ្វើ​នយោបាយ​» ៕

14